ព័ត៌មានជាតិ
មន្រ្តីក្រសួងសាធារណការ ចុះឆែកស្តង់ដាកម្រាស់កៅស៊ូ ចាក់ក្រាលអ៊ុតលើផ្លូវជាតិលេខ ៤៨ ទៅខេត្តកោះកុង
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន ៩៤.៣០% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ។
ខណៈខ្សែផ្លូវជាតិដ៏សំខាន់នេះ កំពុងឈានទៅបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីម្សិលមិញនេះ ក៏បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ចុះពិនិត្យការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។



លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការចុះពិនិត្យនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារគម្រោង ដោយក្នុងនោះបានធ្វើការពិនិត្យឆែកកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធ) និងចុះពិនិត្យទីតាំងដំឡើងផ្លាក «អរគុណសន្តិភាព» និងពិនិត្យមើលវឌ្ឍនភាពគម្រោង និងការងារនូវសល់មួយចំនួន។




ក្នុងដំណើរចុះត្រួតពិនិត្យបច្ចេកទេសនិងវឌ្ឍនភាពគម្រោងលើកកម្រិតផ្លូវជាតិលេខ ៤៨ មន្រ្តីក្រសួងសាធាណការនិងដឹកជញ្ជូន ក៏បានណែនាំទៅដល់ក្រុមការងារបច្ចេកទេសសាងសង់ទាំងអស់ ត្រូវពិនិត្យបន្ថែមលើគ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ និងប្រព័ន្ធបង្ហូររំដោះទឹកភ្លៀង នៅតាមទីតាំងមួយចំនួនដែលងាយនឹងរងគ្រោះ និងឱ្យបន្តយកចិត្តទុកដាក់និងខិតខំអនុវត្តការងារសម្រេចឱ្យបានតាមផែនការដែលបានគ្រោងទុក ប្រកបដោយគុណភាពផងដែរ។
គិតត្រឹមដើមខែមេសា ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានប្រមាណ ៩៤.៣០% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


