សុខភាព
កុំឲ្យសង្ស័យ! លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗ ក្រុមមនុស្ស១ប្រភេទ ពុំចាំបាច់ចាក់វ៉ាក់សាំងដូសទី៣
កាលពីម្សិលមិញនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងសារខ្លីមួយអំពីអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ទាំងអស់ ពុំចាំបាច់ក្នុងការចាក់វ៉ាក់សាំងនោះទេ ហើយក្នុងនោះរួមទាំងវ៉ាក់សាំងដូសទី៣ផងដែរ។ លោកជំទាវវេជ្ជបណ្ឌិតថ្លែងដូច្នេះ ដោយលើកហេតុផលថា សរីរាង្គរបស់អ្នកជំងឺមានប្រព័ន្ធការពារក្នុងខ្លួនគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងវីរុសកូវីដ-១៩ ទើបអាចជាសះស្បើយពីជំងឺមួយនេះបាន។

យោងតាមការដកស្រង់សម្ដីរបស់លោកជំទាវនៅក្នុងសារសំឡេងមួយបានលើកឡើងថា «មានករណីអ្នកដែលអត់ទាន់ចាក់វ៉ាក់សាំងដែលគាត់ឈឺ ក៏មានករណីអ្នកបានចាក់ដូសទីមួយហើយក៏ឈឺ ហើយក៏មានករណីអ្នកចាក់បានគ្រប់២ដូសហើយក៏គាត់ឈឺ»។ ក្នុងករណីនេះលោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា បុគ្គលគ្រប់ប្រភេទ ទាំងអ្នកមិនទាន់ចាក់វ៉ាក់សាំង អ្នកបានចាក់មួយដូសឬពីរដូសក្ដី សុទ្ធសឹងតែអាចមានហានិភ័យទៅនឹងការឆ្លងវីរុស គ្រាន់តែក្នុងចំនួនតិចឬច្រើន និងធ្ងន់ឬស្រាលប៉ុណ្ណឹងឯង។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសរូបនេះ បន្តថា «អ៊ីចឹងអ្នកទាំងនោះ (អ្នកជាសះស្បើយពីកូវីដ) ក្រោយពេលគាត់ឈឺហើយគាត់ជាវិញទៅ គឺអត់មានភាពចាំបាច់អី្វដែលត្រូវចាក់វ៉ាក់សាំងទេ ដោយសារនៅពេលគាត់ឈឺ សរីរាង្គរបស់គាត់គឺបានរៀនសូត្រ បានឆ្លើយតបទៅនឹងជំងឺកូវីដ-១៩រួចទៅហើយ។ ប្រសិនបើសរីរាង្គគាត់ឆ្លើយតបមិនបាន ឬក៏សរីរាង្គរបស់គាត់មិនអាចបង្កើតបាននូវកងការពារសម្រាប់វាយជាមួយវីរុសកូវីដ-១៩ គាត់អត់អាចជាបានទេ។ ការជារបស់គាត់នេះ មានន័យថា គាត់មានកងការពារពេញលេញនៅក្នុងការវាយបក។ ក្នុងនោះខ្ញុំបានសាកល្បងទៅលើអ្នកដែលឈឺ រួចហើយជាវិញ ដើម្បីតេស្តសាកមើលថា តើគាត់មានការការពារបែបណា? នៅពេលដែលយើងធ្វើតេស្តគឺឃើញថា ការការពាររបស់គាត់មានលើសពីកម្រិតដែលគេកំណត់ទៅទៀត។ អ៊ីចឹង! មានន័យថា គាត់មានកងការពារពេញខ្លួនហើយ។ កន្លងមកនេះ អ្នកដែលឈឺហើយគាត់ជាទៅវិញ ក៏យើងមិនទាន់សង្កេតឃើញថាគាត់ឈឺមកវិញដែរ ទោះបីជាមានការរាតត្បាតខ្លាំងយ៉ាងណាក៏ដោយ គឺមិនមានអ្នកឈឺដដែលៗត្រឡប់ មកវិញនោះទេ។ ដូច្នេះវាបង្ហាញថា គាត់មានភាពស៊ាំក្នុងខ្លួនរបស់គាត់ហើយ។ ហេតុនេះគាត់មិនមានភាពចាំបាច់អីត្រូវទទួលការចាក់វ៉ាក់សាំងទេ បើយើងមានទៅហើយ យើងទៅចាក់ធ្វើអី! វាអត់មានភាពចាំបាច់»។

ដោយឡែកលោកស្រីវេជ្ជបណ្ឌិតបានបន្ថែមពាក់ព័ន្ធនឹងការណែនាំរបស់អង្គការសុខភាពពិភពលោកថា សម្រាប់អ្នកជាសះស្បើយពីកូវីដ-១៩ មិនមានភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងនោះទេ។ យ៉ាងណាមិញ រយៈពេលចន្លោះពី ៦-៨ខែក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ អ្នកទាំងនោះអាចទទួលចាក់វ៉ាក់សាំងបាន។
ជាចុងក្រោយលោកជំទាវ បាននអំពាវនាវឱ្យបងប្អូនពលរដ្ឋយល់ច្បាស់លើករណីនេះ ដើម្បីកុំឱ្យយល់ច្រឡំថា ខ្លួនជាសះស្បើយហើយ តែមិនទាន់ទទួលវ៉ាក់សាំងបាន ដោយហេតុថាទោះបីទៅចាក់ក្រោយពេលទើបជាភ្លាមៗ ក៏ថ្នាំបង្ការមិនផ្ដល់ប្រយោជន៍អ្វីចំពោះរាងកាយឡើយ ព្រោះសរីរាង្គមានអង់ទីគ័រការពាររួចទៅហើយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកជាសះស្បើយពីកូវីដ-១៩ ត្រូវរង់ចាំ ៩០ថ្ងៃសិន ទើបអាចចាក់វ៉ាក់សាំងបាន
ចុចអាន៖ តើការចាក់វ៉ាក់សាំងដូសទី៣ នឹងត្រូវឃ្លាតយូរប៉ុណ្ណា ក្រោយចាក់ដូសទី២រួចរាល់?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


