ព័ត៌មានជាតិ
ត្រឹមថ្ងៃទី ៣១ មីនា មានយុវជនក្រីក្រ និងងាយរងហានិភ័យជាង ១០ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ
គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាង ១០ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយឥតគិតថ្លៃ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ដំណើរការកម្មវិធីនេះកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២៣ រួចមក។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៣ មេសា នេះថា កម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានបើកវគ្គបណ្ដុះបណ្ដាលវគ្គទី ១ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ហើយគិតត្រឹមគិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ មានសិស្សស្នើចុះឈ្មោះចូលរៀនសរុបចំនួន ១០៨ ០៣៤ នាក់ ស្រី ៤៥ ០៤៤ នាក់ ក្នុងនោះ ក្រុមគោលដៅ ចំនួន ៤២ ៦៧២ នាក់ ស្រី ២៣ ០៤៥ នាក់។ សិស្សកំពុងរៀនចំនួន ៣៨ ០៥៧ នាក់ ស្រី ១៩ ០៩៨ នាក់ ក្នុងនោះក្រុមគោលដៅចំនួន ១២ ៤៩៩ នាក់ ស្រី ១១ ០០៦ នាក់។ សិស្សបានបញ្ចប់ការសិក្សាសរុបចំនួន ២៨ ៨៣១ នាក់ ស្រី ១០ ៣០២ នាក់ ក្នុងនោះ ក្រុមគោលដៅចំនួន ១២ ០៤២ នាក់ ស្រី ៦ ២៦៦ នាក់ និងសិស្សទទួលបានការងារធ្វើសរុបចំនួន ១៤ ៣២៩ នាក់ ស្រី ៥ ៥៤៥ នាក់ ក្នុងនោះក្រុមគោលដៅចំនួន ៦ ៦៧២ នាក់ ស្រី ៣ ២៣៧ នាក់)។

លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងយុវជនមកពីគ្រួសារងាយរងហានិភ័យ និងយុវជនទូទៅ ចុះឈ្មោះចូលរៀនជំនាញឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ចំពោះយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ចូលរៀនមិនត្រឹមតែអត់គិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃពេលកំពុងសិក្សា ៤ ខែ ទៀតផង។ រីឯយុវជនមកពីគ្រួសារធម្មតា ក៏អាចចូលសិក្សាដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ។

លោកបានបន្ថែមថា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ក្រសួងបានរៀបចំវិស័យចំនួន ១០ និងជំនាញអាទិភាពចំនួន ៤៥ មុខជំនាញ ដើម្បីឱ្យប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងអាចប្រកបមុខរបរការងារសម្រាប់ចិញ្ចឹមជីវិត ដែលជំនាញទាំងនោះរួមមាន ការដំឡើងដំបូល , ការថែទាំ និងជួសជុលទោចក្រយានយន្ត , ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច , ការដំឡើង និងថែទាំបណ្ដាញកុំព្យូទ័រ , ការដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល , ការងារការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ , សំណង់ អគ្គិសនី និងថាមពល ,អេឡិចត្រូនិក , កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត , ធុរកិច្ចនិងព័ត៌មានវិទ្យា , សេវាកម្ម , បរិក្ខារត្រជាក់ និងកម្តៅ , ទេសចរណ៍ និង កសិកម្ម និង កសិ-ឧស្សាហកម្ម៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


