សុខភាព
ដុំកំណកឈាម បង្កគ្រោះថ្នាក់បែបណា? ការពារម៉េច?
ដុំកំណកឈាម ជាការប្រមូលផ្ដុំនៃឈាមដែលមានសណ្ឋានដូចជាជែលនៅក្នុងសរសៃឈាមវែន ឬអាក់ទែ ហើយឈាមដែលធ្លាប់តែរាវ ប្រែទៅជាកកដុំៗ។ ដុំកំណកឈាមកើតឡើងជារឿងធម្មតា ប៉ុន្តែអ្វីដែលមិនធម្មតា ពេលវាកកជាដុំ ហើយមិនរលាយទៅវិញដោយខ្លួនឯង នោះនឹងបង្កជាគ្រោះថ្នាក់។ ការព្យាបាលបញ្ហានេះ អាចប្រើប្រាស់ថ្នាំ ឬអាចឈានដល់វះកាត់។
តើអ្វីទៅជាដុំកំណកឈាម?

ការកកឈាម គឺជាបណ្ដុំឈាមដែលមានរាងដូចជែលដែលបង្កើតនៅក្នុងសរសៃវ៉ែនឬសរសៃឈាមក្រហមរបស់អ្នកនៅពេលដែលឈាមផ្លាស់ប្ដូរពីរាវទៅរឹង។ ការកកឈាម គឺជាមុខងារធម្មតា បញ្ឈប់រាងកាយរបស់អ្នកពីការហូរឈាមច្រើននៅពេលដែលអ្នកមានរបួស។ ជាធម្មតាឈាមចាប់ផ្ដើមកក ដើម្បីឆ្លើយតបទៅនឹងរបួសកើតមានលើសរសៃឈាម។ ជាដំបូងឈាមនឹងនៅមួយកន្លែង ហើយផ្លាកែត និងfibrin (ជាសារធាតុមានសណ្ឋានជាសរសៃរឹង) បានរួមបញ្ចូលគ្នា ដើម្បីបញ្ឈប់ ឬបិទមុខរបួស។
ក្នុងករណីមានដុំកំណកឈាមនៅក្នុងសរសៃឈាមនៅនឹងមួយកន្លែង ឬធ្វើចលនា ដែលការមានចលនានេះ វារឹតតែបង្កជាគ្រោះថ្នាក់ដល់យើងថែម ទៀត។ ដូចនេះ ដោយការកកឈាមដែលកើតឡើងនៅកន្លែងខ្លះហើយមិនរលាយដោយខ្លួនឯងវាអាចនិងបង្កគ្រោះថ្នាក់ដល់សុខភាពយើង។
រោគសញ្ញា

រោគសញ្ញានៃការមានដុំកំណកឈាម កើតឡើងអាស្រ័យទៅលើកន្លែងដែលដុំឈាមកក បានកើតឡើងនៅក្នុងខ្លួនរបស់យើង។ចំពោះបញ្ហាខ្លះវាអាចនឹងមិនមានរោគសញ្ញាអ្វីទាំងអស់។ ការកកឈាមអាចកើតឡើងនៅក្នុង៖
- ពោះ៖ កកឈាមនៅក្នុងតំបន់ក្បាលពោះអាចបណ្ដាលឱ្យមានការឈឺចាប់ ឬចង្អោរ និងការក្អួត
- ដៃឬជើង៖ឈាមកកនៅជើង ឬដៃអាចមានអារម្មណ៍ឈឺចាប់ ឬទន់នៅពេលប៉ះ។ ការហើមឡើងក្រហម និងក្ដៅគឺជាសញ្ញាទូទៅផ្សេងទៀតនៃការកកឈាម
- ខួរក្បាល៖ ឈាមកកក្នុងខួរក្បាល (គ្រោះថ្នាក់សរសៃឈាមខួរក្បាល) អាចបណ្ដាលឱ្យមានរោគសញ្ញាជាច្រើនអាស្រ័យទៅលើផ្នែកណាមួយនៃខួរក្បាលដែលពួកគេប៉ះពាល់។ ចំពោះបញ្ហាទាំងនេះអាច និងបណ្ដាលឱ្យមានបញ្ហាក្នុងការនិយាយឬ ពិបាកក្នុងការមើលឬមិនអាចកម្រើកខ្លួនឬមួយចំហៀងខ្លួន និងពេលខ្លះប្រកាច់។
- បេះដូងឬសួត៖ កំណកឈាមនៅក្នុងបេះដូងនឹងបណ្ដាលឲ្យមានរោគសញ្ញានៃការគាំងបេះដូង ដូចជាការឈឺទ្រូង ការបែកញើស ការឈឺចាប់ដែលហូរមកដៃខាងឆ្វេង និងឬដកដង្ហើមខ្លី។ ចំពោះកំណកឈាមនៅក្នុងសួតអាចបណ្ដាលឱ្យឈឺទ្រូងពិបាកដកដង្ហើម ហើយពេលខ្លះអាចបណ្ដាលឲ្យក្អកឈាម។
ក្នុងករណីសង្ស័យណាមួយថាយើងអាចប្រឈមនឹងបញ្ហាដុំកំណកឈាម ជាការល្អគួរទៅជួបគ្រូពេទ្យឲ្យបានឆាប់។
តើយើងអាចការពារបញ្ហាដុំកំណកឈាមបានយ៉ាងដូចម្ដេច?
ចំពោះបញ្ហានេះយើងអាចកាត់បន្ថយហានិភ័យនៃការកកឈាមដោយ៖
- ហាត់ប្រាណឲ្យបានទៀងទាត់
- កុំជក់បារី ឬឺឈប់ជក់បារី
- ត្រូវញ៉ាំអាហារមានសុខភាព និងត្រូវប្រាកដថារក្សាជាតិទឹកបានល្អ
- រក្សាទម្ងន់
- ត្រូវធ្វើការគ្រប់គ្រងបញ្ហាសុខភាពដូចជាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមឲ្យបានល្អ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ លើសឈាមអ៊ីចឹង គួរហាត់ប្រាណបែបណាទើបមានសុវត្ថិភាព?
ចុចអាន៖ ឈឺក្បាលញឹកញាប់ជាសញ្ញាគ្រោះថ្នាក់ កំពុងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


