សុខភាព
អ្វីជាការវះកាត់រលាកខ្នែងពោះវៀនដោយវិធីចោះ!
ខ្នែងពោះវៀន គឺជាបំពង់តូចមួយដែលចុងបិទជិតស្ថិតនៅផ្នែកទីមួយនៃពោះវៀនធំក្បែរចំណុចប្រសព្វនៃពោះវៀនធំនិងពោះវៀនតូច។ ជាធម្មតាវាស្ថិតនៅផ្នែកខាងស្តាំ ក្រោមផ្ចិតមានប្រវែងប្រហែលជា៥-៧សង់ទីម៉ែត។
ការរលាកខ្នែងពោះវៀនត្រូវព្យាបាលដោយវះកាត់យកចេញដោយវិធីវះបើក និងវះចោះ។
ក) គុណសម្បត្តិៈនៃការវះកាត់រលាកខ្នែងពោះវៀនដោយវិធីចោះ
– ការឈឺចាប់តិចក្រោយវះកាត់
– សម្រាកពេទ្យរយៈពេលខ្លី
– ចលនាពោះវៀនមានឡើងវិញលឿន
– អាចធ្វើការងារបានវិញឆាប់រហ័ស
– ស្លាកស្នាមតូចក្រោយវះកាត់

* លទ្ធផលនៃការវះកាត់អាស្រ័យទៅនឹងកត្តារបស់អ្នកជំងឺផងដែរ ។
ខ) អ្នកជំងឺណាខ្លះដែលអាចវះកាត់ដោយចោះបាន ?
គេអាចធ្វើការវះចោះបានក្នុងគ្រប់ករណី(ទាំងជំងឺរោគស្ត្រី) អាស្រ័យទៅលើភាពស្ទាត់ជំនាញរបស់គ្រូពេទ្យ និងមានឧបករណ៍គ្រប់គ្រាន់ទៅតាមតម្រូវការ។
គ) តើការវះកាត់ដោយចោះត្រូវធ្វើដូចម្តេច ?
ពាក្យថាវះចោះ និងវះបើកគឺជាពាក្យបច្ចេកទេសដែលវេជ្ជបណ្ឌិតវះកាត់ប្រើប្រាស់សម្រាប់ធ្វើការវះកាត់ ។ ការវះកាត់ដោយចោះ ដោយមើលតាមកាមេរ៉ាវីដេអូ ដែលមានស្នាមប្រហោងវះបីតូចៗគឺ៖
– ទី១ នៅលើផ្ចិត
– ទី២ នៅផ្នែកក្រោមផ្ចិតខាងឆ្វេង
– ទី៣ នៅលើថ្ងាសពោះផ្នែកខាងក្រោមផ្ចិត ។

ឃ) តើធ្វើដូចម្តេច ប្រសិនបើការវះកាត់ដោយចោះពុំអាចធ្វើទៅបាន ?
មួយចំនួនតូចនៃអ្នកជំងឺ ប្រសិនបើមិនអាចធ្វើការវះកាត់ដោយចោះបាន ដោយសារតែយើងមិនអាចមើលឃើញខ្នែងច្បាស់ ហើយវារលាកខ្លាំងពុំអាចបេះបាន។ ដូច្នេះដើម្បីឲ្យងាយស្រួលយើងត្រូវប្តូរពីការវះកាត់ដោយចោះ មកវះកាត់ដោយបើកវិញ។ កត្តាដែលអាចប្តូរពីការវះកាត់ដោយចោះទៅការវះកាត់ដោយបើក៖
– ការបង្ករោគរាលដាលខ្លាំង និងអាប់សែ
– ខ្នែងពោះវៀនបែក ហើយស្អិតខ្លាំង
– ធ្លាប់មានការវះកាត់ពីមុនមក
– មានបញ្ហាហូរឈាមអត់ឈប់ពេលវះកាត់។

ង) ផលវិបាកអ្វីខ្លះដែលអាចកើតមានក្រោយការវះចោះ?
– ការហូរឈាមអត់ឈប់
– ការបង្ករោគ
– ធ្លាយលាមកក្នុងពោះតាមគល់ខ្នែងពោះវៀនដែលយើងកាត់
– អាចធ្លាយពោះវៀន ឬប៉ះពាល់ដល់ផ្នែកផ្សេងៗ នៃសរីរាង្គក្នុងពោះ

ច) រោគសញ្ញាអ្វីខ្លះដែលត្រូវទៅពេទ្យក្រោយវះចោះ?
– ក្តៅខ្លួនខ្លាំងលើសពី ៣៩អង្សាសេជាប់រហូត
– ឈឺពោះលេបថ្នាំមិនបាត់
– ចង្អោរ និងក្អួត
– ស្រាវស្រាញ
– ក្អករហូត និងហត់
– មានខ្ទុះនៅតាមកន្លែងវះ
– មានចេញក្រហមស្បែកនៅតាមរន្ធវះកាត់
– មិនអាចហូប និងផឹកបាន

“ប្រសិនបើលោកអ្នកមានបញ្ហាដែលទាក់ទងទៅនឹងពោះវៀន សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ គេងមិនលក់កម្រិតណា ទើបត្រូវប្រើថ្នាំងងុយ?

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល