ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញ ៣៤អគារ ដែលត្រូវខូចខាតធ្ងន់ធ្ងរដោយសាររញ្ជួយដី
ក្រោយរងឥទ្ធិពលដោយគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រពីប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសុក្រទី២៨ខែមីនា, រដ្ឋាភិបាលថៃ ក៏ចាប់ផ្តើមយុទ្ធនាការត្រួតពិនិត្យសំណង់ខូចខាតទូទាំងប្រទេស ដោយរកឃើញថា មានអគារចំនួន៣៤ត្រូវរងការខូចខាតធ្ងន់ធ្ងរ។

តាមការចុះផ្សាយរបស់ The Nation, យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី២៨ខែមីនាដល់ថ្ងៃទី១ខែមេសា ហើយទទួលរ៉ាប់រងដោយនាយកដ្ឋានសាធារណការនិងនគរូបនីយកម្ម (DPT) និងរដ្ឋបាលទីក្រុងបាងកក (BMA)។
ស្ថាប័នទាំងពីរបានចាប់ផ្តើមអនុវត្តការត្រួតពិនិត្យលើអគារសរុប ៣ ៣៧៥ទូទាំងប្រទេស ដោយក្នុងនោះរកឃើញថា អគារដែលចាត់ទុកថាមានសុវត្ថិភាពគឺមាន ៣ ១៣០ និងអគារច្រើនទៀត ត្រូវរងការខូចខាតមធ្យម។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានរបាយការណ៍លម្អិតទេថាតើ អគារដែលរងការខូចខាតធ្ងន់ធ្ងរទាំង៣៤នោះ ជាអគារអ្វីខ្លះនិងស្ថិតនៅទីតាំងណាខ្លះ?
សូមជម្រាបជាថ្មី រញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ជាមួយជម្រៅ១០គីឡូម៉ែត្រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយបំផ្លាញទីក្រុង Mandalay យ៉ាងធ្ងន់ធ្ងរ ហើយឥទ្ធិពលរបស់វាក៏ជះមកដល់ប្រទេសថៃផងដែរ ដោយប៉ះពាល់ខ្លាំងលើរាជធានីបាងកក ដល់់ថ្នាក់បណ្តាលឲ្យបាក់រលំអគារ។

តួលេខមនុស្សស្លាប់នៅប្រទេសថៃ គិតត្រឹមថ្ងៃព្រហស្បតិ៍គឺមានចំនួន២៩នាក់ ភាគច្រើនជាកម្មករសំណង់ ដែលបាត់បង់ជីវិតក្នុងការបាក់អគារសវនកម្មរដ្ឋនៅខណ្ឌចតុចក្រ ខណៈ៣៣នាក់រងរបួស។
ងាកទៅប្រទេសមីយ៉ាន់ម៉ាឯណោះ មនុស្សស្លាប់ក្នុងគ្រោះធម្មជាតិដ៏មហន្តរាយនេះ បានកើនដល់ជិត៤ ០០០នាក់ ភាគច្រើននៅក្នុងទីក្រុង Mandalay ដែលជាចំណុចកណ្តាលនៃការរញ្ជួយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមជួយសង្គ្រោះនៅថៃ សម្រុកជួយខ្លាំង ពេលឮសម្រែក «ជួយផងៗ!»
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


