KPT+
ការពិតទាំង ៧ ទាក់ទិននឹងក្រដាសប្រាក់មួយដុល្លារអាមេរិក
នៅជុំវិញពិភពលោកមានរូបិយប័ណ្ណល្បីៗជាច្រើនចរាចរលើទីផ្សារ តែរូបិយប័ណ្ណដែលគេស្គាល់បំផុតគឺ ប្រាក់ដុល្លារ។ ប្រាក់ដុល្លារមានច្រើនសន្លឹករួមមាន ក្រដាស ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ១០ដុល្លារ ២០ដុល្លារ ៥០ដុល្លារ និង ១០០ដុល្លារ។
ចំណែកលោកអ្នកដែលធ្លាប់ស្គាល់ ក៏ដូចជាធ្លាប់ចាយក្រដាសប្រាក់មួយដុល្លារ តើបានដឹងពីការពិតទាំង ៧ នេះហើយឬនៅ?
១. ក្រដាសប្រាក់មួយដុល្លារមានប្រវែង ៦.១៤ អ៊ីញស្មើនឹង ៧៥% និងទទឹង ២.៦១ អ៊ីញស្មើ ២៥% នៃក្រដាសទាំងមូល។
២. លុយមួយដុល្លារដំបូងមានរូបរដ្ឋមន្រ្តីរតនាគារជាតិដែលជាលេខារបស់ប្រធានាធិបតី អាប្រាហាំលីនខុន។
៣. ក្រដាស ១ ដុល្លារ ជាក្រដាសប្រាក់អាមេរិកដំបូងគេដែលសរសេរឃ្លា IN GOD WE TRUST លេចចេញពីលើ។
៤. ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ រដ្ឋហាវ៉ៃបានបោះពុម្ពប្រាក់មួយដុល្លារពិសេសជាច្រើនលាន ដោយសារតែរដ្ឋាភិបាលព្រួយបារម្ភការវាយត្រួតត្រាលើទឹកដីនេះ។
៥. ធនាគារកណ្ដាលអាមេរិកបានបញ្ជាក់ថា រូបិយប័ណ្ណ ១ ដុល្លារចំនួន ១,២ ទ្រីលានដុល្លារបានចរាចរលើទីផ្សារ គិតត្រឹមខែធ្នូ ឆ្នាំ២០១៣។
៦. លោកស្រី ម៉ាថា វ៉ាស៊ីនតោន(Martha Washington) ជាភរិយារបស់ប្រធានាធិបតី ចច វ៉ាស៊ីនតោន ក៏ធ្លាប់បង្ហាញវត្តមានលើក្រដាសប្រាក់ ១ ដុល្លារដែរ នាឆ្នាំ ១៨៨៦។
៧. ការសិក្សាមួយបានរកឃើញថា ៩៤% នៃក្រដាសប្រាក់ ១ ដុល្លារដែលទុកក្នុងការបូបលុយអាចប្រមូលផ្ដុំមេរោគបង្កជាជំងឺធ្វើឲ្យប៉ះពាល់ដល់រាងកាយមនុស្សបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THEFACTSITE
ចុចអាន៖សម័យនេះ វ័យក្រោម ២៥ ឆ្នាំងាយក្លាយជាសេដ្ឋី តែក៏ងាយចាញ់បោកគេ
ចុចអាន៖កូនយំចង់បានរបស់អ្វីមួយ ប៉ាម៉ាក់មិនចង់ឲ្យ តើត្រូវបដិសេធបែបណាមានប្រសិទ្ធភាព
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ