KPT+
មើមរំដេង និងរមៀត ក្រៅពីយកទៅធ្វើម្ហូប តើអាចយកមកព្យាបាលរោគាបានទេ?
រំដេង និងរមៀត គឺជាមើមមួយប្រភេទដែលប្រជាជននិយមយកមើមនេះទៅធ្វើម្ហូបបានជាច្រើនប្រភេទ។ មិនត្រឹមតែមើមរបស់វា អាចយកទៅចម្អិនអាហារបានប៉ុណ្ណោះទេ សូម្បីតែស្លឹករបស់វាក៏អាចយកទៅធ្វើម្ហូបផ្សេងៗបានដូចគ្នា។

ក្រៅពីការចម្អិនអាហារ តើរំដេង និងរមៀត អាចធ្វើជាឱសថព្យាបាលជំងឺផ្សេងៗបាន ឬ ទេ?
ពិតណាស់ មើមទាំងពីរប្រភេទនេះ ក្រៅពីយកទៅធ្វើម្ហូបបានហើយ គឺអាចយកធ្វើជាឱសថព្យាបាលអាការៈផ្សេងៗបានផងដែរ។
+មើមរមៀត៖ ដើមរមៀតអាចមានកម្ពស់ពី ១ម៉ែត្រ ដល់១ម៉ែត្រកន្លះ ស្លឹកមានស្ទប នៅគល់ស្លឹករាងទ្រវែង ផ្កាមួយៗ មានស្ទបគ្មានទងផ្កាទេ។ ចំពោះផ្លែជាប្រភេទផ្លែស្ងួត មូលវែង អាចបែកជា ៣ក្លែប ព្រមទាំងមានគ្រាប់ច្រើនហើយមានសាច់រុំគ្រាប់ទៀតផង។ ចំពោះមើមវិញ គឺមានពណ៌ សម្បូរទឹកច្រើន ហើយមមានក្លិនឈ្ងុយ។ មើមរមៀត គេប្រើសម្រាប់បន្ថែមពណ៌នៅក្នុងម្ហូបអាហារ។ ស្លឹករបស់វា គៗអាចយកទៅធ្វើម្ហូបបានដូចគ្នា។ រមៀត អាចដុះបានស្ទើរតែគ្រប់ស្ថានភាពដី នៅក្នុងអាកាសធាតុក្តៅបង្គួរ។

ក្រៅពីយករមៀតធ្វើជាគ្រឿងផ្សំ វាក៏អាចធ្វើជាឱសថផងដែរដូចជា មើមរបស់វាអាចបុកលាបមុខ និងដងខ្លួន សម្រាប់ស្ត្រីដែលឆ្លងទន្លេរួច។ រីឯ ម្សៅរមៀតលាយជាមួយទឹកក្រូចឆ្មារ លាបព្យាបាល ថ្លោះគ្រេច រមាស់ និងដំបៅក្លាយ និងឱសថផ្សេងៗទៀត។

ចំណែក រំដេងវិញ គឹមានរំដេងព្រៃ និងរំដេងស្រុក។ មនុស្សអាចទទួលទានរំដេងទាំងពីរប្រភេទនេះបាន។
+រំដេងស្រុក៖ ដើមមានកម្ពស់២ម៉ែត្រ ទៅ៣ម៉ែត្រ មានក្តៀបបែកខ្នែង ស្លឹកស្តួចវែង ផ្ការបស់វាផ្តុំជាចង្កោមបែកមែកពីរ ឬបីដងចេញនៅចុងដើម។ ផ្លែស្ងួតមូលពណ៌ក្រម៉ៅ ឬក្រហម។ រុក្ខជាតិនេះ មានក្លិនក្រអូបឈ្ងុយ មើមមានសារធាតុហឹរ បន្តពូជដោយមើម ហើយអាចដុះលើគ្រប់ស្ថានភាពដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។

មើមរំដេង អាចយកមើមដាំទឹកផឹកព្យាបាលរោគឆ្អល់ពោះ បញ្ហាអាហារមិនរលាយ និងមើមកិនជាម្សៅព្យាបាលដង្កូវស៊ីធ្មេញថែមទៀត។
+រំដេងព្រៃ៖ ដើមរំដេងព្រៃមានកម្ពស់ ០.៦សង់ទីម៉ែត្រ ដល់២ម៉ែត្រ ស្លឹករបស់វាមានរាងវែង។ ចំពោះមើមរបស់វា ក៏មានរាងមូលវែង ប៉ុន្តែ មិនសូវបែកខ្នែងឡើយ។ គ្រាប់របស់វាមាន ៣ ទៅ៥ និងមានក្លិនក្រអូប។ មើមមានក្លិនឈ្ងុយប្រហើរ និងរសជាតិហឹរ មានជាតិប្រេងសំខាន់ៗជាច្រើន។ ផ្លែអាចយកទៅបរិភោគបាន។ រំដេងព្រៃនេះ វាអាចដុះក្នុងតំបន់មានអាកាសធាតុក្តៅ និងនៅដីសើម។

រំដេងព្រៃ អាចធ្វើជាឱសថដូចជា មើម និងស្លឹកថ្មីៗរបស់វាអាចយកមកដាំទឹកព្យាបាលរោគឆ្អល់ពោះ ឬហើមពោះក្រោយពេលសម្រាលកូន៕
ប្រភព៖ ក្រសួងបរិស្ថាន
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ