Connect with us

ព័ត៌មានជាតិ

កម្លាំង​អាវុធហត្ថ​អំពាវនាវ​កុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចេញពីផ្ទះ​ក្នុង​ពេល​សមត្ថ​កិច្ចការ​ពារ​យ៉ាង​ម៉ឺងម៉ាត​នូវ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​

បានផុស

នៅ

​ភ្នំពេញ ៖ ដើម្បី​អនុវត្តតាម​ប្រសាសន៍​សារ​ជា​សំឡេង​ណែនាំ​បន្ថែម របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​និង​យោងតាម​សេចក្តីសម្រេច លេខ ៥០ សសរ ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការ​ក្រើនរំលឹក​ការ​រឹតបន្តឹង និង​អនុវត្ត​វិធានការ​ផ្លូវច្បាប់ រួចមក​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការបន្ត​អំពាវនាវ​កុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចេញពីផ្ទះ​ក្នុងពេល​សមត្ថ​កិច្ចការ​ពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​។ ផ្ទុយទៅវិញ​ចំពោះ​ជន​ដែល​បំពាន​លើ​បំរាម ទៅលើ​អនុក្រឹត្យ និង​បទបញ្ញត្តិ​ទាំងឡាយ ដែល​បាន​កំណត់​ក្នុង​រយៈពេល​កន្លង​ទៅនោះ​ត្រូវអនុវត្ត​តាមច្បាប់​ព្រហ្មទណ្ឌ​ដាច់ខាត​តែម្ដង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​នេះ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាម​មិនឱ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ ​ទី​សំណាក់​របស់ខ្លួន​។ ក្នុងករណី​មានការ​បំពាន​វិធានការ​ហាមឃាត់​ការធ្វើដំណើរ​នេះ អាជ្ញាធរ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​ត្រូវអនុវត្ត​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​រួមទាំង​ការឃាត់​ទុកជា​បណ្តោះអាសន្ន​នូវ​មធ្យោបាយ​ធ្វើដំណើរ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ និង​នីតិ​វិធី​ជា​ធរមាន​។ ប៉ុន្តែ​ការ​ធ្វើដំណើរ​ចេញ​ក្រៅ​លំនៅឋាន ឬ ទី​សំណាក់​បច្ចុប្បន្ន អាច​ត្រូវបាន​អនុញ្ញាត ក្នុងករណី​ចាំបាច់ ដោយ​តម្រូវ​ឲ្យ​មាន ឯកសារ​បញ្ជាក់​តាម​កា​រ​កំណត់​ដែលមាន​ក្នុង​សេចក្តីសម្រេច រីឯ​ការធ្វើដំណើរ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំប្រទល់​ភូមិសាស្ត្រ​បិទ​ខ្ទប់ ត្រូវបាន​ហាមឃាត់ លើកលែងតែ​ការធ្វើដំណើរ​ដើម្បី​បំពេញ​មុខងារ​ក្នុង​ការផ្តល់សេវា​សង្គ្រោះបន្ទាន់ សេវាសាធារណៈ​ចាំបាច់ ការទទួល​ចាក់​វាក់​សាំង​ការពារ​កូ​វីដ​១៩​លើក​ទី​២ និង សេវា​ពាក់ព័ន្ធ​នឹង​ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ឬ​សេវា​ដឹកជញ្ជូន​ទំនិញ និង​ករណី​ចាំបាច់​ផ្សេងទៀត​ដោយមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផងដែរ​។

សូម​បញ្ជាក់​ថា សកម្មភាព​ប្រចាំ ថ្ងៃទី​១៩ ទី​២០​ខែមេសា ឆ្នាំ​២០២១ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​អនុវត្តតាម​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល ស្តីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល យ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយ​ប្រចាំ​ការការពារ​តាម​គោលដៅ​បិទ​ខ្ទប់ និង ប្រចាំការ ការពារ ត្រួតពិនិត្យ និង​ត្រៀម​អន្តរាគមន៍ នៅតាម​ទីតាំង ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​សម្រាក​ព្យាបាល​អ្នកជំងឺ​ឆ្លង​កូ​វីដ​-១៩ (COVID-19) ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បែង​ចែកជា​3​វេន ការពារ ទាំងយប់​ទាំង​ថ្ងៃ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម