Connect with us

ព័ត៌មានជាតិ

អតីត​កីឡាករ​ជម្រើស​ជាតិ ​សុខ ​សុវណ្ណ​ ធ្វើតេស្ត​លើក​ទី​១​អវិជ្ជមាន​តែ​​សមាជិក​គ្រួសារ​៧​នាក់​ឆ្លង​កូវីដ​-19

បានផុស

នៅ

អតីត​កីឡាករ​​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ សុខ សុវណ្ណ​ បាន​បង្ហោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​គេ​ដោយ​ជូនពរ​ក្រុមគ្រួសារ​ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-19​ ឲ្យ​ឆាប់​ជា​សះស្បើយ​ឡើង​វិញ​អម​ដោយ​រូប​ថត​មាន​ភរិយា​កូន​ប្រុស​និង​ឪពុកក្មេក​ផង​ដែរ​នា​ល្ងាច​ថ្ងៃ​អង្គារ​ទី​២០ ​ខែ​មេសា​ ឆ្នាំ​២០២១​នេះ​ ស្រប​ពេល​ដែល​រូប​គេ​ធ្វើ​តេស្ដ​លើក​ទី​១​ចេញ​លទ្ធផល​អវិជ្ជមាន​។

បុរស​វ័យ​២៩​ឆ្នាំ ​ដែល​ធ្លាប់​​ប្រកប​អាជីព​នៅ​ក្រុម​​បាល់ទាត់​តោ​ក្រហម​ ភ្នំពេញ​ក្រោ​ន​ក្រុម​នាគ​ខៀវ​បឹង​កេត ​និង​ ក្រុម​សេះ​លឿង​វិសាខា​រូប​នេះ ​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​គេ​ថា​ «​សូម​ទេវតា​ជួយ​ថែរក្សា​ពួក​គាត់​​ (​អ្នក​នៅ​ក្នុង​រូបថត​)​នឹង​ជូនពរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ឆាប់​ជា​នឹង​ឆាប់​បាន​មក​ផ្ទះ​យើង​វិញ»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ឆ្លង​កូ​វីដ​-19​ក្នុង​គ្រួសារ ​សុខ​ សុវណ្ណ​ មាន​ដល់​៧​នាក់ ​គឺ​ភរិយា​កូនប្រុស​ច្បង​ឪពុកក្មេក​ម្ដាយក្មេក​និង​គ្រួសារ​ម៉ាក់​អ៊ំ​របស់​គេ​៣​នាក់​ទៀត​ ដែល​ស្នាក់​នៅ​ផ្ទះ​ជាមួយ​គ្នា​។ សុខ​ សុវណ្ណ ​ធ្វើតេស្ត​យក​សំណាក​លើក​ទី​១​រួចរាល់​ហើយ ​ទទួល​អវិជ្ជមាន​ដោយ​រង់ចាំ​ធ្វើតេស្ត​លើក​ទី​២ ​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​។​ ពេល​នេះ ​សុវណ្ណ​និង​កូនប្រុស​ទី​២​ និង​ សមាជិក​គ្រួសារ​៣​នាក់​ទៀត ​កំពុង​តែ​ធ្វើ​ចត្តាឡីស័ក​រង់ចាំ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើក​ទី​២​សិន​។

​សុខ ​សុវណ្ណ ​បាន​ប្រាប់​ថា​អ៊ំ​ប្រុស​របស់​​គេ​ ​លោក ​អ៊ុយ ​សុវណ្ណារិទ្ធ ​​ជា​អនុប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​កូ​វីដ​-19​​កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​មេសា​ ឆ្នាំ​២០២១​ថ្មីៗ​នេះ​។​ ប៉ុន្តែ​គេ​បាន​ប្រាប់​ពី​ដើមចម​ដំបូង​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-19​លើ​ក្រុម​គ្រួសារ​ខ្លួន​នោះ​ អាច​ពាក់ព័ន្ធ​នឹង​ករណី​នៅ​ផ្សារ​អូរឫស្សី​។

បើ​និយាយ​ពី​​សុខ ​សុវណ្ណ​ វិញ​គេ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​ចុង​ឆ្នាំ​២០២០​ថ្មីៗ​នេះ​ក្រោយ​ប្រកប​អាជីព​នៅ​លើ​​ទីលាន​វាល​ស្មៅ ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​នេះ​។ គេ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​តាំង​ពី​ឈុត​យុវជន​ដល់​ឈុត​ធំ ​ហើយ​ខ្សែ​ការពារ​រូប​នេះ ​ចាប់​អាជីព​ដំបូង​ជាមួយ​ក្រុម​ភ្នំ​ពេញ​ក្រោ​ន ​រហូត​ដល់​ឆ្នាំ​២០១៣​ ទើប​ផ្ទេរ​ទៅ​កាន់​ក្រុម​បឹង​កេត​ ហើយ​នៅ​ឆ្នាំ​២០១៩​បន្ត​ទៅ​ចូលរួម​ជាមួយ​ក្រុម​វិសាខា​ហើយ​នៅ​ឆ្នាំ​ជាមួយ​គ្នា​បាន​ខ្ចី​ជើង​ទៅ​ភ្នំពេញ​ក្រោ​ន​វិញ ​រហូត​ដល់​ឆ្នាំ​២០២០៕

ដោយ ៖ ម៉េង​ហួរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម