Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន និង WHO ផ្ញើសារបណ្ដាទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខណ្ឌព្រែកព្នៅ

បានផុស

នៅ

ភ្នំពេញ៖ លោកស្រីវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយ លោកស្រី​វេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) អញ្ជើញត្រួតពិនិត្យ​មើល​សកម្មភាព នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៣កន្លែង ទី១មណ្ឌលសុខភាពសំរោង ក្នុងសង្កាត់សំរោង ទី២វិទ្យាល័យបឹងប្រីយ៍ ក្នុងសង្កាត់ពន្សាំង និងទី៣មណ្ឌលសុខភាព ក្នុងសង្កាត់គោករកា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការអញ្ជើញមកពិនិត្យ​មើល​សកម្មភាព នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្នុងខណ្ឌព្រែកព្នៅនេះ លោកស្រីវជ្ជបណ្ឌិត ឱ វណ្ណឌីន និងតំណាង WHO បានមានប្រសាសន៍ អំពាវនាវសូមបងប្អូនក្នុងខណ្ឌព្រែកព្នៅទាំងអស់មកទទួលកាចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ព្រោះវ៉ាក់សាំងការពារវីរុសកូវីដ-១៩ គឺជួយក្នុងការបង្កើតនូវកងការពារ ដើម្បីកាត់បន្ថយបានជាអតិបរមានូវភាពធ្ងន់ធ្ងរ ពីការវាយលុករបស់វីរុសកូវីដ-១៩ ហើយក៏កាត់បន្ថយបានជាអតិបរមានូវអត្រាចូលសម្រាកពេទ្យ និងអត្រាមរណភាព។

លោកស្រី ឱ ​វណ្ណឌីន បានបញ្ជាក់ថា គម្រោងនៃដំណើរការចាក់វ៉ាក់សាំងនេះ គឺជាការសម្រេចដ៏ឈ្លាសវៃ និងត្រឹមត្រូវបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាសុវត្ថិភាព សុខភាពជូនប្រជាពលរដ្ឋ កុំឱ្យជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

ជាមួយគ្នានេះ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ទៅរកភាពធម្មតាវិញ ក៏មិនត្រូវភ្លេចនូវការរស់នៅតាមបែបគន្លងថ្មី ដើម្បីចូលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមជាតិកម្រើកឡើងវិញ និងធ្វើឱ្យសេដ្ឋកិច្ចមានកំណើនឡើងវិញ៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៩ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម