Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌដូនពេញ​បញ្ជាក់​ពី​ព័ត៌មាន​ដែល​បង្ហោះ​តាម​Tik Tok គឺ​មិន​ពិត​មិន​ពិត

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​បញ្ជាក់​នៅ​ព្រលប់​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០២១​នេះ​ថា​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ដែល​បង្ហោះ​ក្នុង Tik Tok ដែល​ផ្សព្វផ្សាយ​ថា​ មាន​ជនជាតិ​ចិន​លួច​រត់​ចេញពី​ការដ្ឋាន​សំណង់ MCC ស្ថិត​ក្នុង​តំបន់​បឹ​កក់ សង្កាត់​ស្រះចក លោក​សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ បាន​ដឹកនាំ​កម្លាំងគណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះមក​ដល់ទី​តាំង​ការ​ដ្ឋា​ន ដោយមាន​ការសហការ​ពី​ក្រុមហ៊ុន និង​ការដ្ឋាន​បាន​ហៅ​កម្មករ​ចេញ​ក្រៅ​ដើម្បី​រាប់​ចំនួន​ជាក់ស្តែង​ឃើញថា​ចំនួន​កម្មករ​ទាំង​ខ្មែរ និង​ចិន​ចំនួន​១៩៤​នាក់​នៅក្នុង​ការ​ដ្ឋា​ន​ទាំងអស់​ គឺ​ពុំ​មាន​កម្មករ​ណា​ម្នាក់​បាត់​ខ្លួន ឬ​រត់ចេញ​ដូច​ការ​បង្ហោះ​ក្នុង Tik Tok ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ​ការ​បង្ហោះ​ព័ត៌មាន​ក្នុង Tik Tok ជា​ការ​បង្ហោះ​បំភ្លៃ​ខុស​ការពិត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម ករណីនេះ​គណៈ​បញ្ជាការឯកភាព​រដ្ឋបាល​ខណ្ឌ នឹង​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ជន​ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត​នេះ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ដោយ​មិនមាន​ការលើកលែង​ឡើយ​៕

ដោយ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៩ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម