Connect with us

ព័ត៌មានជាតិ

ទុរេន​សំឡូត​មិន​ទាន់​ដល់​ខែ​ផង មាន​អ្នក​លក់​តាម​ផ្សារ​ក្រុង​បាត់ដំបង​ព្រោងព្រាត

បានផុស

នៅ

ក្នុង​ឱកាស​ចូលរួម​វេទិកា​ពហុភាគីនៃបណ្តុំអាជីវកម្មទុរេន ស្រុកសំឡូត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង បាន​លើក​ពី​គម្រោង​ក្នុង​ការ​ដាក់​ទុរេន​សំឡូត​ ជា​ទំនិញ​សម្គាល់​ភូមិសាស្រ្ត​ដើម្បី​ការពារ​ផល​ប្រយោជន៍ និង​ការ​ក្លែង​បន្លំ​ពី​ជន​ខិលខូច។

លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​បាន​ថ្លែង​តាម​រយៈ​​វីដេអូ​​លើផេក​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​ថ្មីៗ​នេះ​ថា នៅ​ដើម​ឆ្នាំ​២០២១ មន្ទីរ​បាន​លើក​ពី​គម្រោង​ក្នុង​ការ​ដាក់​ទុរេន​សំឡូត​ ជា​ទំនិញ​សម្គាល់​ភូមិសាស្រ្ត​ដើម្បី​ការពារ​ផល​ប្រយោជន៍ និង​ការពារ​អត្តសញ្ញាណ​ទុរេន​សំឡូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថ្លែង​ថា ​ទុរេន​សំឡូត​នៅ​ពាក់​កណ្តាល​ខែ​មិថុនាចាប់ផ្តើម​បាន​ផល ដោយឡែក​នៅ​តាម​ផ្សារ​នៅ​ក្រុង​បាត់ដំបង​តាំង​ពី​ខែ ៣ ខែ ៤ មាន​អ្នកលក់​មួយ​ចំនួន​បាន​លក់​បន្លំ​បោក​ប្រាស់​អតិថិជន ខណៈ​ទុរេន​សំឡូត​មិន​ទាន់​ទុំផង ដែល​នាំ​ឲ្យ​ខូច​តម្លៃ​ផលិតផល​ពិត​របស់​ទុរេន​សំឡូត។

លោក​បន្ត​ថា នៅ​ដើម​ឆ្នាំ ២០២១ មន្ទីរ​បានដាក់​​ចេញលិខិត​ដើម្បី​គាំទ្រ​ទុរេន​ស្រុក​សំឡូត ក្លាយ​ជា​ទំនិញ​កត់សម្គាល់​ភូមិសាស្រ្ត​ ដើម្បី​ការពារ​អត្តសញ្ញាណ​ទុរេន​សំឡុត​ចៀងវាង​ការ​ក្លែង​បន្លំ​ពី​ជន​ខិលខូច។

ស្រុកសំឡូត ដែល​ជា​ស្រុក​ដាំដុះទុរេន​ច្រើនជាងគេនៅ​ខេត្ត​បាត់ដំបង លើផ្ទៃដីជិត៦០០ហិកតា។ លោក វិជិនា បាន​បន្ត​ថា ទុរេន​សំឡូត​មាន​ប្រវត្តិ​ដាំ​ជា​ច្រើន​ជំនាន់​មក​ហើយ ហើយ​ទឹកដី​នេះ​មាន​អំណោយផល​ដោយសារ​ជា​អតីត​ទឹកដី​មាន​ការ​ផ្ទុះ​ភ្នំ​ភ្លើង។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា មន្ទីរកសិកម្ម​ខេត្តបាន​បង្កើត​បណ្តុំអាជីវកម្មទុរេនសំឡូត ដើម្បី​ប្រយោជន៍​របស់​បងប្អូនពលរដ្ឋ​អ្នកដាំដុះទុរេន។ ជាមួយ​គ្នានេះ ក៏​បង្កើត​ស្ទីកគ័រ QR Code ភ្ជាប់ជាមួយឈ្មោះកសិករលើទុរេន​លក់លើ​ទីផ្សារការពារការ​ក្លែងបន្លំ ហើយស្នើ​បង​ប្អូន​រក្សា​គុណ​តម្លៃ​និង​ភាព​ស្មោះត្រង់​ពេល​លក់​ដល់អ្នកទទួល​ទាន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤២ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម