Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការនឹងដាក់ឱ្យដំណើរការកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃនៅដើមឆ្នាំ២០២២ខាងមុខ

បានផុស

នៅ

ក្រសួងសាធារណការនិងដឹកជញ្ជួនគ្រោងនឹងដាក់ឱ្យដំណើការកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃនៅដើមឆ្នាំ២០២២ខាងមុខដើម្បីគ្រប់គ្រងទិន្នន័យអ្នកបើកបរ ល្មើសនៅលើដងផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងនៅក្នុងជំនួបពិភាក្សាការងារអំពីកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃជាមួយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនៅទីស្តីករក្រសួងនៅថ្ងៃទី១៥មិថុនាថា ដើម្បីដោះស្រាយបញ្ហាបទល្មើសនៅលើដងផ្លូវ ក្រសួងសាធារណការបានបង្កើតកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃនេះ ដើម្បីគ្រប់គ្រងទិន្នន័យទំាងនោះនិងត្រូវការការសហការពីមន្ត្រីនគរបាលអនុវត្តច្បាប់ផងដែរ។

លោក ទេសរដ្ឋមន្ត្រីបានបន្ថែមឲ្យដឹងថា រាល់សកម្មភាពបើកបរលើដងផ្លូវ ជាពិសេសបទល្មើសនានា ត្រូវបានប្រព័ន្ធរបស់ក្រសួង បាន Capture ទំាងអស់ ដើម្បីយកមកពិនិត្យ។ លោក ទេសរដ្ឋមន្ត្រី បានលើកឡើងជាឧទាហរណ៍មកបញ្ជាក់ថា តំបន់ណាអត់មានពាក់ខ្សែក្រវ៉ាត់ច្រើនជាងគេ ក្រសួងនឹងអនុវត្តតាមជាក់ស្តែងលើតំបន់នោះ ផ្លូវក្នុងភូមិសាស្ត្រណាបើកបរលឿនជាងគេក្រសួងនឹងចុះទៅអនុវត្តច្បាប់កន្លែងនោះ ដើម្បីដោះស្រាយបញ្ហា។

លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ការអនុវត្តច្បាប់របស់ក្រសួងសាធារណការ គឺពាក់ព័ន្ធនឹងមនុស្សដែលប្រព្រឹត្តបទល្មើស ប៉ុន្តែការផាកពិន័យ គឺខាងមន្ត្រីនគរបាល ហើយអ្វីដែលក្រសួងចង់បានការសហការពីនគរបាលនោះ គឺចង់ដឹងថា តើថ្ងៃនេះ មន្ត្រីនគរបាលនៅចំនុចនេះ ផាកពិន័យបានប៉ុន្មានបទល្មើស? នៅកន្លែងណាខ្លះ? នោះគឺខាងក្រសួងមានទិន្នន័យទំាងអស់»។

គួរបញ្ជាក់ថា កម្មវិធីដកពិន្ទុបណ្ណបើកបរ គឺជាកម្មវិធីនៅលើទូរស័ព្ទដៃនេះគ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២២ខាងមុខ ដែលក្នុងនោះក្រសួងសាធារណការ និងដឹកនជញ្ជូននឹងធ្វើបទបង្ហាញជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខែកក្កដា ហើយនិងមានការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលចរាចរណ៍ ព្រមទាំងការដាក់កម្មវិធីថ្មីឲ្យដំណើរការសាកល្បងផងដែរ។

កម្មវិធីនេះអនុញ្ញាតឲ្យសមត្តកិច្ច (នគរបាលចរាចរណ៍) ធ្វើការដកពិន្ទុបណ្ណបើកបរដោយស័្វយប្រវត្តិ និងជូនដំណឺងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនិងច្បាប់ចរាចរណ៍ផ្លូវគោក។

កម្មវិធីនេះក៏អនុញ្ញាតឲ្យសមត្ថកិច្ចស្គាល់បណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ កត់ត្រាការដកពិន្ទុនិងបទល្មើសដែលត្រូវផាកពិន័យ ភូមិសាស្ត្របទល្មើស ក្នុងបណ្ណបើកបរមួយអាចមានពិន្ទុពេញចំនួន១២យោងតាមមាត្រា៤៣ នៃច្បាប់ចរាចណ៍ផ្លូវគោក ហើយហ្នឹងត្រូវធ្វើការកាត់នៅពេលអ្នកប្រើប្រាស់ប្រព្រឹត្តកំហុសធ្ងន់ ឬស្រាលចាប់ពី១ពិន្ទុ រហូតដល់៦ពិន្ទុ។

ដើម្បីឲ្យការអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃ មានប្រសិទ្ធភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងនូវ ៥ចំណុចសំខាន់ៗរួមមាន៖

ទី១-ស្នើសុំឲ្យមានការផ្សព្វផ្សាយអប់រំ តាមគ្រប់រូបភាពពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ ឲ្យចូលដល់មុខសញ្ញានីមួយៗដែលត្រូវយល់ដឹង ហើយក៏ត្រូវយកចិត្តទុកដាក់ដល់គ្រប់មូលដ្ឋាន រោងចក្រសហគ្រាស។ ក្នុងនោះ ក្រសួងនីមួយៗក៏ត្រូវបន្តចូលរួមផ្សព្វផ្សាយដល់មន្ត្រីរបស់ខ្លួន, គ្រប់មូលដ្ឋាន និងស្ថាប័ននីមួយៗក៏ត្រូវចូលរួមផ្សព្វផ្សាយបន្តផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីការផ្សព្វផ្សាយរួច ច្បាប់គឺត្រូវចាប់ផ្តើមអនុវត្តដោយមិនគិតឬរង់ចាំថាអ្នកណាមិនយល់ ឬអ្នកណាមិនចង់យល់នោះឡើយ។

ទី២-ស្នើសុំរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ត្រីក្រសួង អ្នកឯកទេសជាដើម សូមជួយបន្ថែមការហ្វឹកហាត់ការសិក្សារៀនសូត្រ ដល់មន្ត្រីនគរបាលអនុវត្តច្បាប់ទូទំាងប្រទេស ជាពិសេសភ្នាក់ងារនគរបាលអនុវត្តច្បាប់លើដងផ្លូវ ក្នុងកិច្ចប្រឹងប្រែងធ្វើការតាមផ្លូវសាធារណៈ ត្រូវទទួលបានការសិក្សាផ្នែក IT, ការសិក្សាលើប្រពន្ធគ្រប់គ្រងទិន្និន័យលើ Smart Phone ជាដើម។

ទី៣-ថាតើការអនុវត្តច្បាប់គ្រប់គ្រងទិន្នន័យបទល្មើសលើដងផ្លូវនេះ អាចឲ្យមន្ត្រីនគរបាលដែលបំពេញការងារលើផ្លូវទំាងនោះ អាចដកពិន្ទុដោយខ្លួនឯងបានទេ? ឬមួយក៏មន្ត្រីនគរបាលចរាចរណ៍លើដងផ្លូវនោះ អាចមានសមត្ថភាពកត់ត្រាបទល្មើសសិន ហើយបញ្ជូនមកអង្គភាពចរាចរណ៍ផ្លូវគោក ជាអ្នកសម្រេច? ឯកឧត្តមបានបញ្ជាក់ការលើកឡើងបែបនេះ ដោយសារចង់ឲ្យការដកពិន្ទុ ត្រូវធ្វើឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ឯកឧត្តមក៏បានលើកឡើងនូវវិធីមួយបែបទៀត ឬក៏ប្រធានគោលដៅនោះ ជាអ្នកសម្រេចដកពិន្ទុតែម្តង។ ប៉ុន្តែឯកឧត្តម ក៏បានបង្ហាញនូវការចង់ឲ្យសាកល្បងដោយភ្នាក់ងារនគរបាលលើដងផ្លួវ សាកអនុវត្តការដកពិន្ទុ ដោយឃើញបទល្មើសភ្លាម កត់ត្រាភ្លាម ហើយបញ្ជូនមកមន្ត្រីថ្នាក់លើនៅអង្គភាព ជាអ្នកសម្រេចវិញ។

ទី៤-ភ្នាក់ងារនគរបាលអនុវត្តច្បាប់លើដងផ្លូវទំាងអស់ គួរទទួលបានការរៀបចំប្រព័ន្ធទិន្នន័យកត់ត្រាបទល្មើស ហើយការប្រើប្រាស់ស្មាតហ្វូន ដែលមានបញ្ចូលបច្ចេកទេសផ្សេងៗហើយនោះ គឺត្រូវបំពាក់ឲ្យបានត្រឹមត្រូវ ដោយមិនអាចលាយឡំប្រើជាឯកជន ឬប្រើជាគ្រួសារបាននោះទេ គឺត្រូវធ្វើយ៉ាងម៉េចប្រើប្រាស់ឲ្យបានត្រឹមត្រូវសម្រាប់ការប្រមូលទិន្នន័យ ដែលគេហៅថា ចូលច្រកតែមួយ ហើយទិន្នន័អាចយគ្រប់គ្រងបាន។

ទី៥-កិច្ចការដែលត្រូវធ្វើរួមគ្នា ដើម្បីឲ្យទិន្នន័យទំាងអស់នេះ មានប្រសិទ្ធភាព គឺត្រូវស្រាវជ្រាវឡើងវិញ ទំាងក្រសួងសាធារណការ ទំាងអង្គភាពនគរបាល ក្នុងការស្រាវជ្រាវករណីបទល្មើសនានាកន្លងមក ដើម្បីយកមកសិក្សាជាបទពិសោធន៍។ ឯកឧត្តមបញ្ជាក់ថា ខាងនគរបាលបានធ្វើកិច្ចការដាក់គោលដៅហើយ ដែលកន្លងមកបានស្រាវជ្រាវឡើងវិញនូវ២ចំណុច។ ក្នុងនោះ ទី១-ករណីបទល្មើសធ្ងន់ធ្ងរបង្កការស្លាប់ជីវិតមនុស្ស ហើយរត់បាត់ និងទី២-គឺសើរើលើក្រុមជនប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ដែលបានបុកស្លាប់ហើយគេចខ្លួន និងមិនចូលខ្លួនអនុវត្តតាមផ្លូវច្បាប់។

ក្នុងនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានសំណូមពរដល់ក្រសួងសាធារណការ ត្រូវស្រាវជ្រាវឡើងវិញលើករណីបណ្ណបើកបរ ដោយធ្វើយ៉ាងណាគ្រប់គ្រងឲ្យបាននូវទិន្នន័យក្នុងម៉ាស៊ីន និងត្រូវគ្រប់គ្រងឲ្យបាននូវទិន្នន័យយានយន្ត ដូចជា បទល្មើសអី? ឡានម៉ាកអី នោះផងដែរ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម