នៅសល់ផ្ទះបណ្ដែតទឹក និងបែត្រី ៦៤ ក្នុងខណ្ឌ២ ចំណែកខណ្ឌ​៣ រុះរើសម្រេច១០០%
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នៅសល់ផ្ទះបណ្ដែតទឹក និងបែត្រី ៦៤ ក្នុងខណ្ឌ២ ចំណែកខណ្ឌ​៣ រុះរើសម្រេច១០០%

បានផុស

នៅ

រាជធានីភ្នំពេញ និងលែងមានផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី ក្នុងទន្លេ ខណៈដែលអាជ្ញាធរ​បានចុះ​អនុវត្តសកម្មភាពរុះរើស្ទើទាំងស្រុងក្នុងភូមិសាស្ត្រខណ្ឌទាំង ៥ នៃរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រីចំនួន ១ ៦៣៦ នៅតាមដងទន្លេភូមិសាស្ត្ររាជធានភ្នំពេញ ត្រូវ​បាន​រុះ​រើចេញ​ហើយ ក្នុងចំណោមទីតាំងផ្ទះ និងបែសរុបចំនួន ១ ៧០០ គឺនៅសល់តែ ៦៤ ទៀតប៉ុណ្ណោះ គិត​ត្រឹមថ្ងៃទី ២២ ខែមិ​ថុនា​។

លោក សាន សុខ សីហា អ្នកនាំពាក្យស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មី នៅ​ថ្ងៃ​ទី ២៣ ខែមិថុនានេះថា គិតត្រឹមល្ងាចថ្ងៃទី ២២ ល្បឿននៃការរុះរើគឺបានច្រើន នៅ​សល់​តែផ្ទះ​បណ្ដែត​ទឹកចំនួន ៥៦ និងបែចំនួន ៨ ប៉ុណ្ណោះ មិនទាន់រុះរើ ស្ថិតនៅខណ្ឌជ្រោយចង្វា និង​ច្បារ​អំពៅ។

លោកប្រាប់ថា ទីតាំងខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ និងខណ្ឌមានជ័យ គឺបាន​រុះរើស​ម្រេច​បាន​១០០% នៅសល់តែជ្រោយចង្វា និងច្បារអំពៅ ដែលកំពុងរុះរើហើយនិង​រួច​រាល់ទាំង​ស្រុងនៅ​ពេល​ឆាប់ៗនេះ។

លោក ឈាន ណារ៉ា ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក បានឱ្យដឹងថា ផ្ទះ​បណ្ដែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទឹក នៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ ត្រូវបានរុះរើ និងចល័តចេញ ចំនួន ៣២២ ពោលគឺសម្រេចបាន១០០% នៅត្រឹមថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១។

លោក ឈាន ណារ៉ា បន្តថា ជាលទ្ធផលប្រជាពលរដ្ឋជនជាតិវៀតណាមដែលបានរុះរើ និងចល័ត​ដោយស័្មគ្រចិត្តផ្ទះបណ្តែតទឹក និងបែត្រីក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ ក្នុងនោះសង្កាត់ព្រែកព្នៅ មានផ្ទះបណ្ដែតទឹក និងបែសរុប២៥៩ សង្កាត់សំរោង មានផ្ទះ និងបែសរុប ៦៣ សរុបចំនួនផ្ទះ ទឹកនិងបែចំនួន ៣២២។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីដើមខែមិថុនា បានប្រកាសឱ្យ ម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬបែចិញ្ចឹមត្រីជាដើម និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើ​ចេញជាបន្ទាន់ដោយទុករយៈពេលកំណត់ឱសានវាទ មួយសប្តាហ៍ប៉ុណ្ណោះ ដើម្បី ថែរក្សា​សណ្ដាប់​ធ្នាប់ បរិស្ថាន និងការប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី ក្នុងទន្លេ៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទី មុន

Capitan ប្រាប់​ថា​វ៉ៃ​មិនទាន់​ល្អ​ទេ​ទោះ​ការពារ​ខ្សែក្រវាត់​បានសម្រេច​ក្ដី

នយោបាយ៧ នាទី មុន

លោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធ អំពីការបញ្ចប់​សមា​ជិកភាព មន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច ៣រូប

ព័ត៌មានជាតិ១១ នាទី មុន

លោក​មេឃុំ​ពង្រ យក​បដិមា​ធ្វើ​អំពី​លោហៈ​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ២០ នាទី មុន

ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈ ២ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩

ព័ត៌មានជាតិ៣៣ នាទី មុន

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វីដ​-១៩ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services