ធ្វើ​ម៉េច បង់ថ្លៃ ទឹក ភ្លើង តាម​វី​ង​មិន​អស់​ថ្លៃ​សេវា​?
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ធ្វើ​ម៉េច បង់ថ្លៃ ទឹក ភ្លើង តាម​វី​ង​មិន​អស់​ថ្លៃ​សេវា​?

បានផុស

នៅ

​មិន​ចាំ​បាច់​កាន់​សាច់ប្រាក់​ និង​ធ្វើដំណើរ​ទៅ​បង់ថ្លៃ​ទឹក​ភ្លើង​ និង​សំរាម​ដោយ​ផ្ទាល់​នាំ​តែ​ពិបាក​ខ្លួន​ទេ ឥឡូវនេះ​លោកអ្នក​អាច​ទូទាត់​សេវា​ទាំងនេះ​ តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing Money App) ​ពី​ផ្ទះ​បាន​គ្រប់​ពេល ​ព្រមទាំង​មិន​អស់​ថ្លៃ​សេវា​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខណៈ​ពេល ដែល​ជំងឺ​កូ​វីដ​១៩ ​កំពុង​តែ​បន្ត​រាតត្បាត ធនាគារ​ឯកទេស​វី​ង​ បាន​អនុញ្ញាត​ដល់​អតិថិ​ជន​ទាំងអស់ ​អាច​បង់ថ្លៃ​ទឹក ភ្លើង​និង​សំរាម ដោយ​គ្មាន​ការកំណត់​និង​មិន​អស់​ថ្លៃ​សេវា​។​ការផ្តល់ជូន ​ដ៏​ពិសេស​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១៤ ខែ​តុលា រហូតដល់​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ឆ្នាំ​២០២០​។ ដើម្បី​ទទួល​បាន​ការ​ផ្តល់ជូន​ ដ៏​ពិសេស​នេះ លោកអ្នក​គ្រាន់តែ​ចូល​ទៅ​ក្នុង​កម្មវិធី Wing Money App បន្ទាប់មក​ចូល​ទៅ​ក្នុង​មុខងារ “​ទូទាត់​វិក្កយបត្រ​” និង​ជ្រើសរើស “​ថ្លៃ​ទឹក ភ្លើង​” និង​ស្វែងរក​ដៃគូ​សហការ និង​បញ្ចូល​ចំនួន​ទឹកប្រាក់​ ដែល​អ្នក​ត្រូវ​បង់​ជា​ការ​ស្រេច​។

​ការផ្តល់ជូន​នេះ​ នឹង​អនុវត្ត​ចំពោះតែ​អ្នក​ ដែល​ធ្វើការ​ទូទាត់​ថ្លៃ​ទឹក ភ្លើង និង​សំរាម​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​អនុវត្ត​ចំពោះតែ​ការ​ទូទាត់​ជាមួយ​អគ្គិសនី​កម្ពុជា រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ក្រុង​សៀមរាប និង​រដ្ឋាករ​ស្វយ័ត គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ​។ ដោ​ន​ឡូត Wing Money App ដាក់​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ថ្ងៃនេះ ដើម្បី​ទទួល​បាន​បទពិសោធន៍ ការ​ទូទាត់​វិក្កយបត្រ ទឹក ភ្លើង និង សំរាម​ដោយ​ឥតគិតថ្លៃ​៕
អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services