Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​ស្រាវជ្រាវ​អំពាវនាវ​ដល់​ពលរដ្ឋ​ធ្លាប់​ចេញចូល​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ វេជ្ជបណ្ឌិត ហ៊រ សុ​ណ្ណា​ប្រញាប់​ទៅ​ធ្វើ​តេស្ត​ជាបន្ទាន់​

បានផុស

នៅ

ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខេត្តស្វាយរៀង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩

ឈ្មោះ អ៊ូ ចាន់ឌីណា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ កម្មករ​រោងចក្រ​ឈី​ង​ដាវ​រ៉​យ​នី រស់នៅ​ភូមិ​ថ្នា ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រំ និង​ធ្លាប់​ចេញចូល​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ វេជ្ជ ហ៊រ សុ​ណ្ណា ស្ថិតនៅ​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយរៀង​ចាប់ពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ​សូម​ប្រញាប់​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​ជាបន្ទាន់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមការងារ​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា ​«សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ចត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​»​។​

ក្រុមការងារ​ស្រាវជ្រាវ បាន​បន្តទៀតថា ប្រសិនបើ​មាន​រោគសញ្ញា​ដូចជា គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់ ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខេត្ត​088 783 6666 ឬ 097 503 4567 ដើម្បី​មាន​វិធានការណ៍​បន្ត។

ក្រុមការងារ​ស្រាវជ្រាវ បាន​បន្ថែម​ថា ​សម្រាប់​អ្នក​ដែល​មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃទី​២៤​មិថុនា​នេះ​ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​១៨០០​នាក់​ស្រី​១០៥១​នាក់ អ្នកជា​សះស្បើយ​ចំនួន​១១៥៣​នាក់​ស្រី​៦៥២​នាក់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ចំនួន​៦៣១​នាក់​ស្រី​៣៩១​នាក់​និង​អ្នក​ស្លាប់​ចំនួន​១៤​នាក់​ស្រី​៧​នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម