ព័ត៌មានជាតិ
រដ្ឋាភិបាលអនុញ្ញាតិឲ្យក្រុមហ៊ុនឯកជនទាំងអស់ អាចធ្វើតេស្តលើបុគ្គលិកដោយខ្លួនឯង
ប្រមុខរដ្ឋាភិបាលបានណែនាំដល់សហគ្រាស ក្រុមហ៊ុនឯកជន អាចរៀបចំធ្វើតេស្តលើបុគ្គលិក កម្មករនិយោជករបស់ខ្លួន ដើម្បីជាប្រយោជន៍ការពារសុខភាពសាធារណៈ។
ប្រមុខរដ្ឋាភិបាលសម្តេចហ៊ុន សែន ថ្លែងថា វាគ្មានទៅខាតអីទេ បើក្រុមហ៊ុនឯកជនអាចធ្វើតេស្តលើបុគ្គលិកដោយខ្លួនឯងដែលសង្ស័យ បើពឹងតែគ្រូពេទ្យ មិនអាចធ្វើការទាន់ពេលវេលានោះទេ អាចឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរ។

ប្រមុខរដ្ឋាភិបាលបានលើកឡើងថា “តើវាខាតអីសម្រាប់យើង បើក្រុមហ៊ុន សហគ្រាសឯកជនអាចធ្វើតេស្តលើបុគ្គលិកកម្មកររបស់ខ្លួន មានតែចំណេញ គាត់រកឃើញជំងឺបានលឿន គាត់អាចរត់មករកពេទ្យទាន់ពេលវេលា បើគាត់រកមិនឃើញទេ អត់មានអីខាតសោះ ហេតុអីមិនអោយធ្វើ”។
ប្រមុខរដ្ឋាភិបាលបានលើកឡើងបន្តថា គ្រូពេទ្យអាចចាប់ផ្តើមចុះបង្រៀនពីការធ្វើតេស្តដោយខ្លួនឯងតាមសហគ្រាស និងក្រុមហ៊ុនឯកជន។ បើតាមប្រមុខរដ្ឋាភិបាល ការតេស្តនេះរៀនត្រឹម ២ ម៉ោង អាចធ្វើបាន ហើយ ១៥ នាទីអាចដឹងលទ្ធភាពបានភ្លាមៗ។
ប្រមុខរដ្ឋាភិបាលក៏បញ្ជាឲ្យកងទ័ព កងកម្លាំងទាំងអស់ត្រូវធ្វើតេស្តរហ័ស ហើយត្រូវផ្គត់ផ្គង់សម្ភារៈតេស្តនៅតាមគ្រប់អង្គភាព៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី