អ្នកនាំពាក្យ គ.ជ.ប៖ ការបោះ​ឆ្នោត​លើកទី១ ជ្រើ​សរើស​​ក្រុមប្រឹក្សាក្រុងបូកគោ នឹងប្រព្រឹត្តទៅដូចការគ្រោងទុក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកនាំពាក្យ គ.ជ.ប៖ ការបោះ​ឆ្នោត​លើកទី១ ជ្រើ​សរើស​​ក្រុមប្រឹក្សាក្រុងបូកគោ នឹងប្រព្រឹត្តទៅដូចការគ្រោងទុក

បានផុស

នៅ

អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ទោះបីជាស្ថានភាពជំងឺកូវីដ-១៩ មិនទាន់មានការធូរស្រាលក៏ដោយ ក៏ការបោះឆ្នោតលើកទី១ ដើម្បីជ្រើ​សរើស​​ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងប្រព្រឹត្តទៅដូចការគ្រោងទុក ដោយអនុវត្តនូវវិធានកា​ររបស់​ក្រសួង​សុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហង្ស ពុទ្ធា​ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃ​ទី​៥ ខែកក្កដានេះថា ការបោះឆ្នោតលើកទី១ ជ្រើ​សរើស​​ក្រុមប្រឹក្សាក្រុងបូកគោ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១​ខាង​​មុខ នឹងប្រព្រឹត្តទៅដូចការគ្រោងទុក ពុំមានការប្រែប្រួលនោះទេ។

អ្នកនាំពាក្យ គ.ជ.ប បានថ្លែងយ៉ាងដូច្នេះថា «មិនមានពន្យាពេលទេណា៎ គឺនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក»។ ជាមួយគ្នានេះ ការរៀបចំការបោះឆ្នោតនេះ នឹងត្រូវធ្វើឡើងដោយអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

បើតាមលោកបណ្ឌិត ហង្ស ពុទ្ធា មន្ត្រីរៀបចំការបោះឆ្នោតទាំងអស់ សុទ្ធតែទទួលបានការបណ្ដុះបណ្ដាល ហើយ​នឹងអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និងការណែនាំមួយចំនួនទៀត ពីក្រសួងសុខាភិបាល។ ម្យ៉ាងទៀតអង្គ​បោះ​ឆ្នោត ឬហៅអ្នកបោះឆ្នោត គឺមានតែ១៣នាក់ប៉ុណ្ណោះ ដូច្នេះអាចនឹងមិនមានហានិភ័យ នៃការឆ្លងរាល​ដាល​នៃ​ជំងឺកូវីដ​-១៩​នោះឡើយ។

សូមជម្រាបថា ការបោះឆ្នោតលើកទី១ ដើម្បីជ្រើ​សរើស​​ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងប្រព្រឹត្តទៅ​នៅថ្ងៃ​អាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។ គណបក្សនយោបាយចំនួន៤ នឹងចូល​រួមប្រកួតប្រជែង ក្នុង​ការ​បោះឆ្នោតនេះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, និងគណបក្សស​ញ្ជាតិកម្ពុជា។

គួរឲ្យដឹងថា ក្រុងបូកគោក នៃខេត្តកំពត ត្រូវបានបង្កើតឡើង ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូគឺ ឃុំបឹង​ទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវអនុលោម​តាមច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ចំណែកការកំណត់ចំនួន សមាជិកក្រុមប្រឹក្សាក្រុងបូកគោ ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្ដីពី គ្រប់គ្រងរដ្ឋ​បាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុម​​​​ប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services