Connect with us

ព័ត៌មានជាតិ

មនុស្សប្រុសស្រីវ័យចាស់ចំនួន ៤ នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩

បានផុស

នៅ

រដ្ឋបាលខេត្តតាកែវ បានប្រកាសពីការស្លាប់បុរសស្ត្រីជនជាតិខ្មែរ ចំនួន ៤ នាក់ នៅថ្ងៃទី ៤ ខែកក្កដា ស្ថិតនៅក្នុងស្រុកផ្សេងគ្នាទាំង ៤នាក់ក្នុងខេត្ត។

សេចក្តីប្រកាសព័ត៌មានចំនួន ២ សន្លឹកដាច់ដោយឡែកពីគ្នា បញ្ជាក់ថា បុរសឈ្មោះ អ៊ុំ ប៉ាង អាយុ ៦៧ ឆ្នាំ រស់នៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានស្លាប់ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីមានអាការមិនស្រួលខ្លួន ប្រមាណ ១ ខែ ស្របពេលដែលមានជំងឺប្រចាំកាយ។

បុរសឈ្មោះ ទេព សឿន អាយុ ៧១ ឆ្នាំ រស់នៅភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។ ស្ត្រីឈ្មោះ ឆេង វន្នី អាយុ៥៧ ឆ្នាំ រស់នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ស្ត្រីឈ្មោះ ស៊ន វណ្ណរី អាយុ ៥៨ឆ្នាំ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិស្តារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម