ព័ត៌មានជាតិ
ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់មកចាក់ឲ្យបានមុនថ្ងៃ០៨ កក្កដានេះ
អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ ដែលមិនទាន់ បានអញ្ជើញមកទទួល វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសទី១ និងដួសទី២ តាមកាលបរិច្ឆេទកំណត់ចុងក្រោយ សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ សូមមេត្តារូសរាន់អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀងរាល់ម៉ោង ៨និង០០នាទីព្រឹក ដល់ ម៉ោង ៥និង០០នាទីរសៀល ត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងដែលបានកំណត់ជូន ក្នុងទីតាំងទាំង១៤ខណ្ឌ។
នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការក្រើនរំលឹកចំពោះប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ ដែលមិនទាន់អញ្ជើញមកទទួល វាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសទី១ និងដួសទី២ តាមកាលបរិច្ឆេទកំណត់ចុងក្រោយ សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ។


រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ផ្អែកតាមផែនការ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) អនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ សម្រេចបានស្ទើរតែទាំងស្រុងធៀបនឹងគោលដៅ កំណត់ ហើយបានជូនដំណឹងជាច្រើនលើកច្រើនសារអំពីកាលបរិច្ឆេទចុងក្រោយ នៃការបិទបញ្ចប់កម្មវិធីចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្ត “យុទ្ធនាការជាតិចាក់វ៉ាក់សាំង ” ការពារជំងឺកូវីដ-១៩ និងឈានទៅបិទបញ្ចប់ ការងារនេះ តាមកម្មវិធីដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកជាលើកចុងក្រោយដល់បងប្អូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ ដែលមិនទាន់ទទួលបានវ៉ាក់សាំង ទាំងដូសទី១ និងដួសទី២ ក្នុងមូលដ្ឋាន រាជធានីភ្នំពេញ សូមមេត្តារូសរាន់អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀងរាល់ម៉ោង ៨និង០០នាទីព្រឹក ដល់ ម៉ោង ៥និង០០នាទីរសៀល ត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងដែលបានកំណត់ជូន ក្នុងទីតាំងទាំង១៤ខណ្ឌ៕



អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី