ព័ត៌មានជាតិ
អ្នកនាំពាក្យ សំណូមពរកុំឲ្យមានការជេរប្រមាថ ករណីតែងតាំងអ្នកលក់ឡេ និងគ្រូមហាជ័យ ជាទីប្រឹក្សាសម្ដេចសង្ឃ
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ការតែងតាំងអ្នកលក់ឡេ និងលោកគ្រូមហាជ័យ ជាទីប្រឹក្សារបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា គឺជាការសម្រេចរបស់គណៈសង្ឃ។ អ្នកនាំពាក្យដដែល បានសំណូមពរកុំឲ្យមានការជេរប្រមាថ ដែលនាំឲ្យមានបាបកម្មលើខ្លួនឯង។
ការបញ្ជាក់នេះ បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការរិះគន់ជាបន្តបន្ទាប់ ទៅលើការតែងតាំងឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ ដែលជាអ្នកលក់ឡេ និងលោកគ្រូមហាជ័យម្ចាស់វិមានមហាជ័យ ជាទីប្រឹក្សាផ្ទាល់សម្ដេចសង្ឃ បួរ គ្រី កាលពីពេលថ្មីៗនេះ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះថា ការតាំងតែងទីប្រឹក្សាសម្ដេចសង្ឃខាងលើនេះ ពុំមែនជាការសម្រេចរបស់ក្រសួងធម្មការ និងសាសនានោះឡើយ តែជាការសម្រេចរបស់គណៈសង្ឃ។
លោក សេង សុមុនី បានថ្លែងយ៉ាងដូច្នេះថា «ចង់ជម្រាប តាមរយៈអ្នកសារព័ត៌មានយើងថា កិច្ចការងារហ្នឹង ជាកិច្ចការងាររបស់គណៈសង្ឃ លោកតែងតាំង ហើយអ្វីដែលជាការរៀបចំហ្នឹង គណៈសង្ឃលោករៀបចំប្រជុំពិចារណា»។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងទៀតថា កន្លងមកមានការតែងតាំង ទីប្រឹក្សាសម្ដេចសង្ឃជាច្រើនរូបមកហើយ មិនមែនទើបតែតែងតាំងបុគ្គលពីររូបខាងលើនេះទេ គ្រាន់តែមិនមានការរិះគន់ដូចពេលនេះប៉ុណ្ណោះ។
យ៉ាងណាក៏ដោយលោក សេង សុមុនី បានសំណូមពរថា «អ្វីដែលខ្ញុំមាន គឺថាគ្រាន់តែសំណូមពរ ចំពោះមហាជនទាំងអស់ បណ្ដាញសង្គមអី តាមរយៈព័ត៌មានយើងហ្នឹង សុំកុំឲ្យមានការជេរប្រមាថ កុំឲ្យបាបខ្លួនយើង ហើយបើថាទេ មិនច្បាស់លាស់ទេ យើងសាកសួរលោកផ្ទាល់ ដើម្បីបានដឹងព័ត៌មានហ្នឹងណា»៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ