Connect with us

ព័ត៌មានជាតិ

ម្តាយសកម្មជនក្រុមប្រឆាំង ហេង ណុប ហៅបាលី បង្ហាញភស្តុតាងសំបុត្រកំណើត ដើម្បីដាស់ស្មារតីកូនខ្លួនឡើងវិញ ក្រោយកូនប្រកាសមិនស្គាល់ម្តាយ! (មានវីដេអូ)

បានផុស

នៅ

ភ្នំពេញ៖ លោកស្រី ស៊ូ សូរី ដែលជាមេភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលជាម្តាយរបស់សកម្មជនក្រុមប្រឆាំងម្នាក់ឈ្មោះ ហេង ណុប ហៅអ្នកគ្រូបាលី នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញវីដេអូថ្មីមួយទៀត ដែលជាការបង្ហាញភស្តុតាងកាន់តែច្បាស់ (សំបុត្រកំណើត និងរូបថត) ដើម្បីដាស់ស្មារតីកូនខ្លួនឡើងវិញ ក្រោយពេលដែលសកម្មជនក្រុមប្រឆាំងនេះ ប្រកាសមិនទទួលស្គាល់ម្តាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មជនក្រុមប្រឆាំងម្នាក់ឈ្មោះ ហេង ណុប ហៅអ្នកគ្រូបាលី គឺជាអ្នកបង្កើតពាក្យចចាមអារ៉ាមថា «សម្តេចតេជោហ៊ុន សែន ទទួលមរណភាព» បន្ទាប់ពីទទួលភាពល្បីល្បាញ ដោយសារការជេរប្រមាថ តាមបណ្តាញសង្គម។ ស្រ្តីរូបនេះអះអាងថា ខ្លួនរស់នៅប្រទេសបារាំង ហើយមានស្វាមីជនជនបរទេសផងដែរ។

កាលពីម្សិលមិញ លោកស្រី ស៊ូ សូរី បានចេញមុខសុំអភ័យទោសសម្តេចតេជោ ហ៊ុន សែន ជាសាធារណៈជំនួសកូនស្រី។ ក្នុងវិដេអូ សុំអភ័យទោសនេះ លោកស្រី ស៊ូ សូរី ដែលជាម្តាយរបស់ស្រ្តីឈ្មោះ ហេង ណុប ជាសកម្មជនក្រុមប្រឆាំងនៅក្រៅប្រទេស បានអះអាងថា កូនស្រីរបស់លោកស្រី មិនសូវជាដឹងខុសត្រូវនោះទេ។

លោកស្រី បានពន្យល់ទៅកាន់កូនស្រីថា ការរស់រានមានជីវិតរបស់នាងសព្វថ្ងៃនេះ ក៏ដោយសារតែគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានរំដោះប្រទេសឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតផងដែរ។ លោកស្រីបានរំលឹកអំពីគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិមាតុភូមិ ដែលនាំមកនូវភាពសុខសន្តិភាពដល់សព្វថ្ងៃ៕ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម