Connect with us

ព័ត៌មានជាតិ

បិទបណ្ដោះអាសន្នក្រុមហ៊ុន J&T សាខាខេត្តរតនគិរី បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់ កើតជំងឺកូវីដ-១៩

បានផុស

នៅ

(រតនគិរី)៖ យោងតាមរដ្ឋបាលខេត្តរតនគិរី បានចេញសេចក្ដីសម្រេច ស្ដីពី ការបិទជាបណ្ដោះអាសន្នក្រុមហ៊ុន J&T សាខាខេត្តរតនគិរី ដែលកម្ពុជាថ្មី ទទួលបាននៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

ប្រការ១ ត្រូវបានបិទជាបណ្ដោះអាសន្នក្រុមហ៊ុន J&T សាខាខេត្តរតនគិរី ដែលមានអាសយដ្ឋាន តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។

ការបិទទីតាំងជាបណ្ដោះអាសន្ននេះ គឺក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញបុគ្គលិកក្រុមហ៊ុនម្នាក់ មានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

ចំពោះប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយទីតាំងខាងលើ សូមអញ្ជើញមកជួប ឬជូនដំណឹ​ង ដល់ក្រុមការងារមន្រ្ដីសុខាភិបាល របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ដើម្បីយកសំណាកទៅធ្វើតេស្ដជាបន្ទាន់ ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១តទៅ៕ (ដោយ)៖ វុទ្ធ ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម