Connect with us

ព័ត៌មានជាតិ

មណ្ឌលព្យាបាល​​​​ខេត្ត​កោះកុង ច្នៃ​​កេស​ក្រដាស​ធ្វើជាគ្រែ​​ដាក់​ព្យាបាល​អ្នកជំងឺ​កូវីដ

បានផុស

នៅ

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ លោក ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងអាជ្ញាធរខេត្តកោះកុង បានចុះពិនិត្យ​មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មី ដោយប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ​នេះ ក្រោមការ​គាំំទ្រ​ពី​​មូលនិធិឆ្មាបាត់ ដើម្បី​បំពេញ​តម្រូវការប្រើប្រាស់​ជា​​បន្ទាន់សម្រាប់អ្នកជំងឺកូវីដ-១៩ នៅ​ក្នុង​ខេត្តកោះកុង។

មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មី ដែល​អាជ្ញាធរ​ខេត្ត​កោះកុង​បាន​រៀបចំ អាចផ្ទុកគ្រែអ្នកជំងឺបាន​ប្រមាណ ៦០០។ ការរៀបចំមក​ដល់​ពេលនេះ​សម្រេចបាន​ប្រមាណជា ៣០០គ្រែ រួចហើយ ដោយមានការជួយ​ពី​ក្រុមស្ម័គ្រចិត្ត​របស់មហាគ្រួសារ Off road ដែល​បានចុះជួយក្នុងការដំឡើងគ្រែធ្វើ​ពី​កេសក្រដាស និងបរិក្ខាផ្សេងៗទៀត។

គួរ​បញ្ជាក់​ថា មូលនិធិឆ្មាបាត់ជាគំនិតផ្តួចផ្តើមរបស់លោកស្រី តៅ តឿន ទៀបាញ់ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរខេត្ត និងលោក ឯក សៀកឡនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម