ព័ត៌មានជាតិ
លោកជំទាវម៉ែន សំអន បានសម្របសម្រួលបញ្ចប់ករណីទំនាស់ផលប្រយោជន៍ លើផ្ទៃដីទំហំ ១.៨៦០ ហិកតាដោយជោគជ័យ
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់ករណីទំនាស់ផលប្រយោជន៍រវាងក្រុមហ៊ុនសាយឌុងកៅស៊ូឌុកឌុង (របស់ប្រទេសវៀតណាម) និងភាគី លោកស្រី សូ ណារ៉េន លើផ្ទៃដីទំហំ ១.៨៦០ ហិកតា ស្ថិតនៅក្នុងភូមិ២ឆ្នូ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយជោគជ័យនាល្ងាចថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

នៅក្នុងកិច្ចប្រជុំនោះ គូរភាគីទាំងសង្ខាងនិងតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានសម្តែងនូវការសប្បាយចិត្ត ដោយករណីវិវាទត្រូវបានដោះស្រាយបញ្ចប់ ដោយឈរលើគោលការណ៍តម្លាភាព ភាតរភាព សន្តិវិធី និងយុត្តិធម៌ ហើយគ្រប់ភាគីសុទ្ធតែឈ្នះ ស្របតាមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានរំលឹកអំពីប្រសាសន៍របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុង ការពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជន ទាំងពីរឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេរយូរអង្វែង ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានសំណូមពរឲ្យភាគីវៀតណាមត្រូវគោរពតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងសូមជួយយកចិត្ត ទុក្ខដាក់ដល់កម្មករខ្មែរដែលបានបម្រើការងារនៅក្នុងក្រុមហ៊ុន ហើយក្រុមហ៊ុនក៏ត្រូវធ្វើទំនាក់ទំនងឲ្យបានជិតស្និតជាមួយ រដ្ឋបាលនៅហ្នឹងកន្លែង ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរដែលខ្វះស្បៀង ក្នុងអំឡុងពេលកូវីដ១៩នេះ ។ ជាមួយគ្នានេះត្រូវគោរពតាម វិធានរបស់ក្រសួងសុខាភិបាល និងវិធានរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារ ក្នុងការចូលរួម ប្រយុទ្ធប្រឆាំង នៃការឆ្លងរីករាលដាលដ៍កាចសាហាវនៃជំងឺកូវីដ១៩ដែលឆក់អាយុជីវិតពលរដ្ឋខ្មែរជាង១០០០នាក់និងឆ្លងជាង៦០០០០នាក់ហើយគិតត្រឹមថ្ងៃទី១៦កក្កដាឆ្នាំ២០២១នេះ៕
ដោយ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី