ព័ត៌មានជាតិ
ប៉ូលិសខេត្តព្រះវិហារដាក់កម្លាំងការពារតំបន់បិទខ្ទប់ហាមការចេញ-ចូល រយៈពេល១៤ថ្ងៃ
លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាទៅលោកវរសេនីយ៍ទោ លី តៃឈន់ អធិការនគរបាលក្រុងព្រះវិហារ ដឹកនាំកម្លាំងចុះអនុវត្តបិទខ្ទប់តំបន់ផ្នែកខាងត្បូងភូមិគោកបេង ស្ថិតក្នុងសង្កាត់កំពង់ប្រណាក និងតំបន់ផ្នែកខាងកើតភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលជាតំបន់ឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ។

បើតាមរដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ការសម្រេចបិទខ្ទប់តំបន់ទាំងពីរខាងលើជាបណ្តោះអាសន្ន ក្នុងរយៈពេលពីរសប្តាហ៍នោះ គឺក្នុងគោលបំណងធានាដល់ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងការទប់ស្កាត់មិនឲ្យឆ្លងរាលដាលតំបន់ផ្សេងៗទៀត រហូតមានការសម្រេចសារជាថ្មី។

នៅក្នុងកំឡុងពេល នៃការអនុវត្តន៍ការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញ-ចូល លើកលែងតែក្នុងករណីចាំបាច់ ដូចជា ការធ្វើដំណើរទៅបង្ហាញខ្លួនឲ្យមន្ត្រីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ តាមការកំណត់ និងនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់,ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងរដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន ឬអង្គភាព និងក៏នៅមានប្រការជាច្រើនទៀតផងដែរ។

ជាមួយគ្នានេះដែរ នៅក្នុងកំឡុងពេល នៃការអនុវត្តន៍វិធានការបិទខ្ទប់ ត្រូវបានហាមឃាត់ការជួបជុំមនុស្ស លើកលែងតែក្នុងករណីចាំបាច់។
គួរបញ្ជាក់ថា ការបិទខ្ទប់តំបន់ទាំងពីរខាងលើជាបណ្តោះអាសន្ន ក្នុងរយៈពេលពីរសប្តាហ៍នេះគឺចាប់អនុវត្តពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី