ព័ត៌មានជាតិ
រថយន្តមួយគ្រឿងលួចដឹកសាច់សត្វជ្រូក ប្រហិតចម្រុះ៤.០០០គីឡូក្រាមនាំចូលពីថៃ ត្រូវកម្លាំងចំរុះឃាត់ខ្លួន
បន្ទាយមានជ័យ ៖ សាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោ និង ប្រហិតចម្រុះសរុបចំនួន៤.០០០គីឡូក្រាម ដឹកតាមរថយន្ត១គ្រឿងនាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែតត្រូវកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកតាន់ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វឃាត់រថយន្តបាន នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៩ និង៤១នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

លោកតាន់ ផាន់ណារ៉ា បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា រថយន្តដែលលួចដឹកសាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោនិង ប្រហិតចម្រុះមានម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខTHAILAND 81-9741 ពេលកម្លាំងឆែកឆេរក្នុងរថយន្តរកឃើញសាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោនិង ប្រហិតចម្រុះចំនួន៤.០០០គីឡូក្រាម នាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានដឹកជញ្ជូនលើសពីចំនួនដែលបានស្នើសុំនៅក្នុងលិខិតអនុញ្ញាត។

លោកតាន់ ផាន់ណារ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រុមការងារបានបញ្ជូនវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ហើយ ៕
ដោយ ៖ វ៉ាន់ ណាង






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី