ព័ត៌មានជាតិ
ក្រុមហ៊ុន ទ្រូម៉ាន់នី ពង្រីកសេវាទូទាត់អគ្គិសនី ដោយមិនគិតថ្លៃសេវាដល់៧ ខេត្ត / រាជធានី
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងពង្រីកការផ្តល់ជូនសេវាបង់ថ្លៃអគ្គិសនីដោយមិនគិតថ្លៃសេវារបស់ខ្លួនរហូតដល់៧ ខេត្ត/រាជធានី ដើម្បីឱ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទូទាត់ថ្លៃអគ្គិសនី។
អ្នកប្រើប្រាស់សេវារបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងខេត្តកំពង់ស្ពឺ កំពត បាត់ដំបង សៀមរាប បន្ទាយមានជ័យ រាជធានីភ្នំពេញ និងខេត្តកណ្តាល អាចធ្វើការទូទាត់ថ្លៃអគ្គិសនីជូនអគ្គិសនីកម្ពុជា (EDC) ដោយមិនគិតថ្លៃសេវាគិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១។ ការផ្តល់ជូនសេវាទូទាត់ថ្លៃអគ្គិសនី “ដោយមិនគិតថ្លៃសេវា” នេះ មានសុពលភាពសម្រាប់អ្នកដែលទូទាត់ថ្លៃអគ្គិសនីជូន EDC តាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី តែប៉ុណ្ណោះ។
លោកស្រី ឃួន ហ្វ្រង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា “ដោយសារការរាតត្បាតជំងឺកូវីដ-១៩ អ្នកខ្លះបានជួបបញ្ហាប្រឈមក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈការផ្តល់ជូនសេវាបែបនេះ យើងសង្ឃឹមថានឹងធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អតិថិជនយើងមានភាពកាន់តែងាយស្រួលខ្លាំង និងចំណាយកាន់តែតិចផងដែរដោយសារការលើកលែងថ្លៃសេវាលើការទូទាត់ថ្លៃអគ្គិសនី”។
អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី បានទទួលបានការលើកលែងថ្លៃសេវានេះរួចហើយសម្រាប់ការទូទាត់ថ្លៃអគ្គិសនីជូន EDC កាលពីឆ្នាំមុននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ បានដាក់បញ្ចូលខេត្តចំនួន៥ បន្ថែមទៀតទៅក្នុងការផ្តល់ជូនការលើកលែងសេវាថ្លៃទូទាត់អគ្គិសនីនេះ។
លោកស្រី ឃួន ហ្វ្រង់តារា បានបន្ថែមថា “ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាផ្នែកដ៏សំខាន់មួយរួចហើយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ តាមរយៈការផ្តល់ជូនការទូទាត់នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងពង្រីកសេវារបស់ខ្លួនដល់អតិថិជនកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេសកម្ពុជា”។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។
យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។ ពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ្វ៊ូន និងតាមភ្នាក់ងារ។
សូមបញ្ជាក់ថា ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។
បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៤ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ