មណ្ឌលព្យាបាលអ្នក​ជំងឺ​កូវីដ​នៅ​ខេត្ត​កោះកុង​ ច្នៃ​កេសក្រដាស​ធ្វើជាគ្រែ ដាក់​ដំណើរការ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មណ្ឌលព្យាបាលអ្នក​ជំងឺ​កូវីដ​នៅ​ខេត្ត​កោះកុង​ ច្នៃ​កេសក្រដាស​ធ្វើជាគ្រែ ដាក់​ដំណើរការ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ

បានផុស

នៅ

​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​ដោយប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺនៅ​ខេត្តកោះកុង​ នឹង​បើក​ឱ្យ​ដំណើរ​ការ​នៅ​ថ្ងៃទី​២៤ ​ខែកក្កដា​ ឆ្នាំ​២០២០១​នេះ​ ដែល​នឹង​ជួយ​សម្រួល​ដល់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​កម្រិត​ស្រាល​កាន់តែ​ប្រសើរឡើង​ថែមទៀត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រេង ហុង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្នុងការ​រៀបចំ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​ក្រុង​ខេមរភូមិន្ទ បាន​ឲ្យ​​ដឹងថា ការងារ​រៀបចំ​មណ្ឌល​នេះ​សម្រេច​បាន​៩៨%​ ហើយ​នឹង​បញ្ចប់​ការរៀប​ចំនេះ​ ក្នុង​រយៈពេល​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។​

លោកអភិបាលរង​ខេត្ត​បាន​បន្តទៀតថា ​អ្វីដែល​នៅសល់ ​គឺ​នៅ​កែសម្រួល​បន្តិចបន្តួច និង​រៀបចំ​អនាម័យ​តែប៉ុណ្ណោះ​។​

មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មី ដែល​អាជ្ញាធរ​ខេត្ត​កោះកុង​បាន​រៀបចំ អាចផ្ទុកគ្រែអ្នកជំងឺបាន​ប្រមាណ ៦០០។ មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មី ប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ។ ការ​ប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ​នេះ ក្រោមការ​គាំំទ្រ​ពី​​មូលនិធិឆ្មាបាត់ ដើម្បី​បំពេញ​តម្រូវការប្រើប្រាស់​ជា​​បន្ទាន់សម្រាប់អ្នកជំងឺកូវីដ-១៩ នៅ​ក្នុង​ខេត្តកោះកុង៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services