ក្រសួង​សាធារណ​ការ​ចុះ​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ឱ្យ​បញ្ឈប់​ការដឹក​លើស​ទម្ងន់​ជា​បន្តទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួង​សាធារណ​ការ​ចុះ​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ឱ្យ​បញ្ឈប់​ការដឹក​លើស​ទម្ងន់​ជា​បន្តទៀត

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​អប់រំ​ណែនាំ ច្បាប់​ស្តីពី​ផ្លូវថ្នល់ ក្នុង​មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តីពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​នៅ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម សាន់ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និជ​ញ្ជូ​ន បាន​បញ្ជាក់ថា ការ​ចុះ​អប់រំ​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​ទាំងនោះ មាន​ទិសដៅ​ឲ្យ​ម្ចាស់​ដេប៉ូ​ខ្សាច់​ចូលរួម​គោរព​តាម​បទដ្ឋាន​ប​ច្ចក​ទេស​ស្ដីពី​ការដឹកជញ្ជូន ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការដឹក​លើស​ទម្ងន់​ដែល​នាំ​ឲ្យ​ខូចខាត​ផ្លូវ​ថ្នល់ជាតិ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ថែរក្សា​សោ​ភ​ណ័​ភាព​ទីក្រុង ជាពិសេស​ដើម្បី​អប់រំ​ពី​ចំណេះដឹង​ជុំវិញ​ច្បាប់​ចរាចរណ៍ និង​ផ្តោតលើ​ការ​ផាកពិន័យ និង​ការឃាត់ទុក​យានយន្ត​ដឹកជញ្ជូន​ដែល​អនុលោម​តាមច្បាប់​ផ្លូវថ្នល់​មាត្រា​៦០​។

លោក ក៏បាន​ណែនាំ និង​ជំរុញ​ឲ្យ​ម្ចាស់​ដេប៉ូ​ទាំងឡាយ ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ទាំងអស់​ឲ្យ​យល់​ច្បាស់ និង​គោរព​តាមច្បាប់​ដែល​បាន​ចែង​មក​រួច ជៀសវាង​ការ​យល់ច្រលុំ និង​ទាមទារ​សុំ​ឲ្យ​ដឹក​លើស​ទម្ងន់​។

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ មាន​បាតុភាព​នៃ​ការប្រមូលផ្តុំ​ក្រុម​យានយន្ត​ដឹកជញ្ជូន​មួយក្រុម ដោយបាន​ស្នើសុំ​លក្ខខណ្ឌ ៣​ចំណុច​ដែល​ខុសពី​ច្បាប់ និង​ឯកសារ​គតិយុត្តិ រួមមាន ស្នើសុំ​បន្ថែម​ទម្ងន់​ផ្ទុក​ពី ៩ ដល់ ១៥​តោន​តាម​ប្រភេទ​យានយន្ត​នីមួយៗ ស្នើសុំ​កុំឱ្យ​មាន​ឃាត់​យានយន្ត​ដឹកជញ្ជូន​ចំនួន​១​ឆ្នាំ ដោយ​ត្រឹមតែ​ពិន័យ​ជា​ថវិកា និង​ស្នើសុំ​ដោះលែង​យានយន្ត​ដឹកជញ្ជូន​ដែល​កំពុង​ឃាត់ទុក​។

យោង​តាម​ប្រសាសន៍​របស់ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា ក្រសួង​មិនអាច​ធ្វើតាម​សំណូមពរ និង​ការ​ស្នើសុំ​ខាងលើ​បានឡើយ ដោយហេតុថា សំណើសុំ​ទាំង​៣​ចំ​ណុ​ចខាងលើ គឺ​ផ្ទុយ​ពីបទ​បញ្ញត្តិ​ដូច​មាន​ចែង​ក្នុង​មាត្រា​២៦ និង​មាត្រា​៦០​នៃ​ច្បាប់​ផ្លូវថ្នល់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ហើយ​ក្រសួង​មិន​មាន​សិទ្ធិ​ក្នុងការ​កែប្រែ​ច្បាប់​នោះទេ ទាល់​តែ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ជាថ្មី​។

ក្រសួង​នៅតែ​បន្ត​អនុវត្តតាម​ច្បាប់​ដដែល ហើយ​ក្រសួង​សូម​រំលឹក​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំង​ជាថ្មី​ម្តង​ទៀត​ថា ក្រសួង​នឹង​បន្ត​អនុវត្ត​តាមច្បាប់ និង​សេចក្ដីជូនដំណឹង​ខាងលើ​យ៉ាង​តឹង​បំផុត​ដោយ​គ្មាន​ការលើកលែង​ឡើយ​។

ក្រសួង​ក៏​សូម​អំពាវនាវ​ចំពោះ​ក្រុមហ៊ុន​និង​ឯកជន​ដែល​ប្រកប​អាជីវកម្ម​ផ្នែក​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ចូលរួម​គោរព​តាម​នូវ​អនុសាសន៍​ដ៌​មាន​អត្ត​ន័យ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ការ​ប្រកបមុខរបរ​ទទួលទាន ក៏ដូចជា ការ​បំពេញ​ការងារ តាម​វិជ្ជាជីវៈ របស់​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ ការ​យកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ គឺថា​ការ​តបស្នង​ដ៏​សំខាន់ ដល់​សង្គមជាតិ ដែល​កំពុង​មាន​សន្តិភាព និង​ការ​រីកចម្រើន អរគុណ​សន្តិភាព​” និង​ចូលរួម​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រាជរដ្ឋាភិបាល ដើម្បី​គោរព និង​អនុវត្តតាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​រួមចំណែក​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ជាប់​គង់វង្ស​តាម​អាយុកាល​កំណត់ ៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ ម៉ោង មុន

តេ​ក្វាន់​ដូ​ITF​កម្ពុជា រៀបចំ​ការប្រកួត​វិ​ញ្ញាសា​មេគុន​តាម​អន​ឡាញ​ជា​លើកដំបូង

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្ទុះអាវុធ​នៅ​កណ្តាល​ក្រុងព្រះសីហនុ​៥​គ្រាប់ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច​សខេង​ណែនាំ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​សហការ​ជាមួយ​គ​.​ជ​.​ប​ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋ​៣​ភូមិ​នៅ​សង្កាត់​បឹង​សាឡាង​ទទួលបាន​អំណោយ​ពីស​ម្តេច​ទាំង​ទ្វេ ខណៈ​បិទ​ខ្ទប់​យក​សំណាក

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​រក​ឃើញ​កូ​វីដ​១៩ បំប្លែង​ថ្មី​(Delta)​ចំនួន ២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services