ព័ត៌មានជាតិ
បុរសម្នាក់ទទួលទានបាយអួល ស្រាប់តែស្រវារកទឹកអួលទឹកស្លាប់មួយរំពេច
នគរបាលស្រុកសំបូរ បញ្ជាក់ថា ការស្លាប់របស់បុរសម្នាក់គឺពិតជាស្លាប់ដោយសារអួលទឹក បន្ទាប់ពីជនរងគ្រោះបានទទួលទានបាយថ្ងៃរួច និងបានហូបទឹកតាមក្រោយក៏បណ្តាលឲ្យអួលស្លាប់។
អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា បានបញ្ជាក់ថា នគរបាលបានពិនិត្យសាកសពជនរងគ្រោះ ក៏ដូចជាពិនិត្យសំណាករកមេរោគកូវីដ១៩ តែលើដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ក៏ដូចជាមិនមានផ្ទុកមេរោគកូវីដ១៩នោះទេ។ ដូច្នេះនគរបាលបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះគឺពិតជាបណ្តាលមកពីអួលទឹក ដូចតាមការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះ។
ជនរងគ្រោះឈ្មោះ ម៉ី មាន អាយុ៥៥ឆ្នាំ មានទីលំនៅចំណុចអូរថ្ម ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ បានជួបហេតុការណ៍អួលទឹកស្លាប់ កាលពីវេលាម៉ោង១ថ្ងៃត្រង់ទី២៨ ខែកក្កដា ក្រោយពីជនរងគ្រោះបានទទួលទានបាយថ្ងៃ រួចបានហូបទឹកបណ្តាលឲ្យអួលស្លាប់មួយរំពេច៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី