ព័ត៌មានជាតិ
កម្ពុជានឹងទទួលបានវ៉ាក់សាំងសរុបជាង ២៦ លានដូសត្រឹមពាក់កណ្តាលខែសីហាខាងមុខ
វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនចិនចំនួន១លានដូសបន្ថែមទៀតត្រូវបាន ដឹកមកដល់ប្រទេសកម្ពុជាហើយនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២១នេះ។បើតាមលោកស្រី យក់ សម្បត្តិ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួនជាង២៦ លាន ដូសត្រឹមពាក់កណ្តាលខែសីហា បានន័យថាកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋ១០លាននាក់ និង ចាក់ឲ្យកុមារនិងយុវវ័យចំនួន ២លាននាក់ ដោយមិនមានការខ្វះវ៉ាក់សាំងនោះទេ ។

បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងទាំងការបញ្ជាទិញ និង វ៉ាក់សាំងអំណោយរបស់ប្រទេស ជាមិត្តតាមយន្តការកូវ៉ាក់ កម្ពុជាទទួលបានវ៉ាក់សាំងដែលមានភាពជាក់លាក់ត្រឹមពាក់កណ្តាលខែសីហាចំនួនជាង ២៦ លានដូស ។ ដែលក្នុងនោះវ៉ាក់សាំងរបស់ ចក្រភពអង់គ្លេសក្រោងនឹងមកដល់កម្ពុជានៅថ្ងៃទី ៣ ឬ ៤ សីហា ខាងមុខនេះ ។ ជាមួយនេះកម្ពុជាក៏នៅមានវ៉ាក់សាំងដែលគាំទ្រដោយប្រទេសអូស្ត្រលីតាមរយៈ កូវ៉ាក់ផងដែរ ។
លោកស្រី យក់ សម្បត្តិ បានបន្តថា៖កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ១០ លាននាក់បូកទាំងវ៉ាក់សាំងសម្រាប់ចាក់ឲ្យកុមារ និង យុវវ័យ អាយុពី១២ឆ្នាំ ដល់១៧ ឆ្នាំចំនួន២លាននាក់ផងដែរ។ហើយដែលយុទ្ធនាការចាក់វ៉ាក់សាំងឲ្យកុមារនិងយុវវ័យអាយុពី១២ ឆ្នាំ ដល់១៧ ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហានេះ ។

លោកស្រី យក់ សម្បត្តិ បានបន្តឲ្យដឹងទៀតថា៖វ៉ាក់សាំងJohnson & Johnson របស់សហរដ្ឋអាមេរិកនិង Astra Zenecaដែលទើបទទួលបាននេះតាមគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំង គ្រោងនឹងបើកយុទ្ធការចាក់នៅតាមបណ្តាខេត្តជាប់ព្រុំដែនចំនួន ៩ ដែលរួមមាន មណ្ឌលគិរី,រតនគិរី,ស្ទឹងត្រែង,ក្រចេះ,ព្រះវិហារ … ។ លោកស្រីបានបន្តថាដោយសារវ៉ាក់សាំងប្រភេទនេះមានការបរិច្ឆេទកំណត់រយៈពេលខ្លី ដូចនេះយើងមិនអាចរក្សាទុកបានយូរនោះទេ ។
គេសង្កេតឃើញថាទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងស្មារតីបុរេសកម្មនិងម៉ឺងម៉ាត់ដើម្បីគ្រប់គ្រងការហូរចូលនិងការផ្ទុះឡើងនូវព្រឹត្តិការ ណ៍សហគមន៍ជាបន្ដបន្ទាប់ក្ដី, «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» នៅតែបន្តរីករាលដាលក្នុងទ្រង់ទ្រាយធំនិងបានបង្កើតនូវសម្ពាធយ៉ាងធ្ងន់ធ្ងរមកលើ ប្រព័ន្ធសុខាភិបាលកម្ពុជា ។ ក្នុងបរិការណ៍នេះដូចគ្នានឹងប្រទេសដទៃទៀតរាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្ត្រគន្លឹះដ៏មាន ប្រសិទ្ធភាពមួយដែលត្រូវអនុវត្តគួបផ្សំជាមួយនឹងវិធានការ «៣-កុំ និង ៣-ការពារ» ក្នុងការរួមចំណែកគ្រប់គ្រងមិនឱ្យមានការឆ្លងរីករាលដាល, ធានាបាននូវការ វិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក«ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅនិងកិច្ចដំណើរការនៃវិស័យសង្គម-សេដ្ឋកិច្ច។

គិតត្រឹមថ្ងៃនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុប ១៨,៨៥៤,០០០ ដូសភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយនិងទិញពីប្រទេសចិន ។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះរួមមានវ៉ាក់សាំងស៊ីណូហ្វាម(Sinopharm)ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន២,២ លានដូស,វ៉ាក់សាំងស៊ីណូហ្វាម៤ លានដូសទិញពីក្រុមហ៊ុនស៊ីណូហ្វាម,វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ទិញពីប្រទេសចិនចំនួន ១១,៥ លានដូសនិងវ៉ាក់សាំងអាស្ត្រាហ្សេនីកា(Astra Zeneca)ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២៤,០០០ដូស,វ៉ាក់សាំង Astra Zeneca ជំនួយរដ្ឋាភិបាលជប៉ុនតាមរយៈ Covax Facility ចំនួន ៣៣០,០០០ ដូស និង ពេលនេះវ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកតាមរយៈ Covax Facility ចំនួន ៥០ ម៉ឺនដូស ។
កម្ពុជាបានសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋរបស់ខ្លួនគិតត្រឹមយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសសរុបអ្នកបានចាក់ដូសទី១បានចំនួន៧ ២៣៣ ២៤៧ នាក់ ។ អ្នកបានចាក់ដូសទី២ បានចំនួន ៤ ៧២៩ ៦០៥ នាក់ ស្មើនឹង ៧២.៣៣ភាគរយនៃប្រជាជនគោលដៅសរុប ១០លាននាក់ ៕
ដោយ៖ណារី



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី