Connect with us

ព័ត៌មានជាតិ

កូរ៉េគាំទ្រដល់ការរៀបចំ ផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃកម្ពុជា

បានផុស

នៅ

លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃ​ទី១៨ ខែសីហា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយសមភាគីកូរ៉េ ទាក់ទងនឹងគម្រោងរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃសម្រាប់ប្រទេសកម្ពុជា ក្រោមការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ។

ក្នុងឱកាសនោះលោក ឈួន វ៉ន់ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជាពិសេសក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ និងមជ្ឈមណ្ឌលស្រាវជ្រាវកូរ៉េ ដែលបានផ្តល់ការគាំទ្រដល់ការរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS – Intelligent Transport System) សម្រាប់ប្រទេសកម្ពុជា។ លោកថា បច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើប ពិតជាផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នា បានអភិវឌ្ឍវិស័យដឹកជញ្ជូនឲ្យមានការរីកចម្រើន ដែលរួមមានដូចជាឡានដើរ ដោយថាមពលអគ្គិសនី កំពុងមានការប្រើប្រាស់នាពេល បច្ចុប្បន្ននេះជាដើម។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានកត់សម្គាល់ថា ដើម្បីសម្របខ្លួនទៅ នឹងការរីកចម្រើននៃបច្ចេកវិទ្យានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវការធ្វើបច្ចុប្បន្នភាព និងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាទាក់ទង នឹងការដឹកជញ្ជូន ដែលយើងកំពុងប្រឈមនា បច្ចុប្បន្ននេះ និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួង ក្នុងការសម្របសម្រួលជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីអភិវឌ្ឍគម្រោងនេះ ឲ្យបានជោគជ័យ។

ជាមួយគ្នានេះ លោក ឈួន វ៉ន់ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ការរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS – Intelligent Transport System) នេះ នឹងអាចបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ តាមផែនការដែលបានកំណត់ ដើម្បីគ្រប់ភាគីពាក់ព័ន្ធទាំងឡាយ រួមគ្នាអនុវត្តឲ្យមានបានជោគជ័យ។

សូមជម្រាបថា សាធារណរដ្ឋកូរ៉េ បានអនុម័តគម្រោងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ក្រោមរូបភាព ជាជំនួយអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance) ដើម្បីជួយធ្វើឲ្យប្រសើរឡើង ដល់វិស័យដឹកជញ្ជូនកម្ពុជា ដោយមានការចូលរួមសហការ ពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ និងសមាគមសាងសង់ នៅបរទេសរបស់កូរ៉េផងដែរ។

ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនេះ(ITS – Intelligent Transport System) គឺជាបច្ចេកវិទ្យាទំនើប អាចប្រើប្រាស់ដើម្បីគ្រប់គ្រងបណ្តាញផ្លូវថ្នល់ ជួយសម្រួលដល់ការងារគ្រប់គ្រង និងត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូន ក្នុងពេលវេលាជាក់ស្តែង ប្រមូល និងប្រើប្រាស់ព័ត៌មានចរាចរណ៍ ក្នុងពេលវេលាជាក់ស្តែង មិនបង្កផលប៉ះពាល់បរិស្ថាន និងជាប្រព័ន្ធប្រមូលទិន្នន័យ និងព័ត៌មានយកមកវិភាគ និងជួយឲ្យដំណើរការចរាចរណ៍ ប្រព្រឹត្តទៅដោយរលូន។

គម្រោងនេះគ្រោង នឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ ហើយគ្រោងដាក់ ឲ្យដំណើរការសាកល្បង ក្នុងឆ្នាំ២០​២៣ នៅព្រលានយន្តហោះថ្មីរបស់កម្ពុជា ទីក្រុងរណបជុំវិញរាជធានីភ្នំពេញ និងនៅតាមបណ្តាញផ្លូវជាតិសំខាន់ដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ទោះបីស្ថិតនៅក្នុងបរិបទនៃការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម