ព័ត៌មានជាតិ
បន្តការធ្វើអង្កេតរហ័សជនអនាថាដែលជាយន្តការក្នុងការប្រមូលនូវទិន្នន័យការសិក្សាស្វែងយល់ពីបញ្ហាប្រឈម
នាយកដ្ឋានសុខុមាលភាពសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅព្រឹកថ្ងៃសុក្រ ៤កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១បានបន្តរៀបចំកិច្ចប្រជុំកែសម្រួលអត្ថបទបន្តក្នុងការធ្វើអង្កេតរហ័សជនអនាថាឆ្នាំ២០២០ ដែលជាយន្តការក្នុងការប្រមូលនូវទិន្នន័យ និងការសិក្សាស្វែងយល់ពីបញ្ហាប្រឈមដែលកើតឡើងចំពោះជនអនាថាដែលជាប្រភេទជនងាយរងគ្រោះ។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ការធ្វើអង្កេតនេះ អនុវត្តឡើងតាមកម្មវិធីមួយដែលកើតឡើងតាមរយៈ អនុសាសន៍របស់ក្រុមការងារបច្ចេកទេសដើម្បីជួយគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា ដែលដឹកនាំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងត្រូវបានប្រើប្រាស់ជាយន្តការអន្តរវិស័យនៃស្ថាប័នក្នុងការអនុវត្តក្នុងការកំណត់ចំនួនជនអនាថា និងដើម្បីស្វែងយល់អំពីបញ្ហា និងតម្រូវការរបស់ពួកគេ។

លោកបានបន្តថា ដោយសារការមើលឃើញពីភាពមិនបន្សំគ្នារវាងទិន្នន័យដែលបានប្រមូលឡើងដោយស្ថាប័នរបស់រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនៅឆ្នាំ២០២០ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានផ្តួចផ្តើមឱ្យមាននូវការរួមបញ្ចូលគ្នានៃស្ថាប័នទាំងអស់ដែលដឹកនាំដោយក្រសួងនៅក្នុងការធ្វើអង្កេតរហ័សនេះឡើង និងបានពង្រីកនូវដែននែការអនុវត្តរបស់ខ្លួនដោយក្របដណ្តប់លើក្រុង ស្រុក ខណ្ឌទាំង ២០៥ នៅក្នុងរាជធានី ខេត្តទាំង ២៥។

យន្តការនៃការអនុវត្តនេះ បានប្រើប្រាស់នៅកម្លាំងសរុបរបស់ថ្នាក់ជាតិ រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌទាំងអស់ក្នុងការអនុវត្តការធ្វើអង្កេតដោយកំណត់យកពេលវេលាដូចគ្នា ដើម្បីចាប់ផ្តើមដំណើរការ និងការបញ្ចប់នៃការអង្កេត ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីនាយកដ្ឋានសុខុមាលភាពសង្គម ដែលជាលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា (គ.ជ.អ)អនុគណេសសុិនណល(Friend international) ទាំងថវិកា និងបច្ចេកទេស៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?