គ.ជ.ប រកឃើញប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះថ្មីឆ្នាំ២០២១មានចំនួនជាង១លាន៦សែននាក់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គ.ជ.ប រកឃើញប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះថ្មីឆ្នាំ២០២១មានចំនួនជាង១លាន៦សែននាក់​

បានផុស

នៅ

តាម​ផែនការមេ និង​ប្រតិទិន ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុងនោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ​.​ជ​.​ប​) បាន​ឲ្យដឹងថា ប្រជាពលរដ្ឋ ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​ជាង​១០​លាន​នាក់ ហើយ​ក្នុង​នោះ ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី មាន​ចំនួន​ជាង​១​លាន​៦​សែន​នាក់ នេះ​បើតាម​ការបញ្ជាក់​ក្នុង​របាយ​ការ​ណ៍របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ កាលពី​ម្សិលមិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាជ្ញ ចន្ទ បាន​ឲ្យ​ដឹងថា ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ត្រូវបាន​រៀបចំឡើង​ដោយ​អនុលោម​តាម​ជំពូក​ទី​៥ និង​ជំពូក​ទី​៦ នៃ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដើម្បី​ធានាឱ្យមាន​បញ្ជី​បោះឆ្នោត​សម្រាប់​ការិយាល័យ​បោះឆ្នោត​នីមួយៗ ដែល​បង្កើតឡើង​តាម​បទ​ប្បញ្ញត្តិ ដូច​មានចែង​ក្នុង​មាត្រា​៣៨ និង​មាត្រា​៣៩ នៃ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ គោលដៅ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត គឺ​ដើម្បីឱ្យ​ការរៀបចំ​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញលេញ ភាពត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព ប្រកបដោយ​សុវត្ថិភាព និង​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បំពេញ​លក្ខខណ្ឌ ស្របតាម​មាត្រា​៤៦ និង​មាត្រា​៥១ នៃ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​ចុះឈ្មោះ​បោះឆ្នោត និង​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។​

លោក ប្រាជ្ញ ចន្ទ បាន​អះអាងថា ដើម្បី​ត្រៀម​រៀបចំ និង​អនុវត្ត​ការងារ​តាម​ដំណាក់កាល​បាន​ជោគជ័យ គ.ជ​.​ប បានរៀបចំ​ផែនការមេ និង​ប្រតិទិន​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ក្នុងនោះ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ហើយ​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ ដែល​ទើប​គ្រប់​អាយុ​បោះឆ្នោត និង​អ្នក​ដែល​ពុំទាន់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​កន្លងមក លេខាធិការ​ដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត បាន​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​មេភូមិ ធ្វើការ​ប្រមូល​ទិន្នន័យ​ប្រជាពលរដ្ឋ​រួម​ក្នុង​ឃុំ សង្កាត់ អ្នកមាន​សិទ្ធិ​បោះឆ្នោត ដើម្បី​កំណត់​ចំនួន​អ្នក​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត ចំនួន​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ចំនួន និង​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត ដើម្បី​អនុវត្ត​ផែនការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​។​

ជា​លទ្ធផល គ​.​ជ​.​ប ទទួលបាន​នូវ​ទិន្នន័យ​ប៉ាន់ស្មាន ដូចខាងក្រោម​៖

ទី​១- ប្រជាពលរដ្ឋ​មាន​អាយុ ១៨​ឆ្នាំ​ឡើង មាន​ចំនួន​១០.៤៦៧.៩៦១​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន​៥.៤៥៩.២៤១​នាក់​។​

ទី​២- ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២០ មាន​ចំនួន ៨.៨៣១.៩៧១​នាក់ អ្នក​គ្មាន​អត្តសញ្ញាណ​ប័ណ្ណ​ប្រភេទ​ថ្មី មាន​ចំនួន ២២០.៩៦៤​នាក់​។​

ទី​៣- ប្រជាពលរដ្ឋ​ផ្លាស់​ចូល​ថ្មី​ក្នុង​ឃុំ សង្កាត់ មាន​ចំនួន ៨២.១៧៤​នាក់​។​

ទី​៤- អ្នក​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៨៣.០៤៣​នាក់​។​

ទី​៥- ចំនួន​ប៉ាន់ស្មាន​ការិយាល័យ​បោះឆ្នោត ឆ្នាំ​២០២១ មាន​ចំនួន ២៣.៦១១​ការិយាល័យ និង​

ទី​៦- ចំនួន​ប៉ាន់ស្មាន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី មាន ១.៦៣៥.៩៩០​នាក់​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ ម៉ោង មុន

សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​បោះជំរំ និង​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រី គ្រូបង្វឹក និង​អត្ត​ពលិ​ក​ត្រៀម​ការប្រកួត​ជើងឯក​ជាតិ​និង​អន្តរជាតិ

សន្តិសុខសង្គម៤ ម៉ោង មុន

លោកតា​ម្នាក់​ជិះ​ម៉ូតូ​សុខៗ​ ស្រាប់តែ​ឈប់​ម៉ូតូ​ដួល​ស្លាប់

សន្តិសុខសង្គម៤ ម៉ោង មុន

តុលាការ​បើក​ការ​ស៊ើប​សួរ​គ្រឿងញៀន​ស្ត្រី​ថៃ​ម្នាក់​ ដឹកជញ្ជូន​គ្រឿងញៀន​ជិត​២​គីឡូ ឆ្លងកាត់​៣​ប្រទេស​ចូល​មក​កម្ពុជា

ចរាចរណ៍៥ ម៉ោង មុន

បុរស៣នាក់ បើកម៉ូតូបុកគោ​ដើរ​ឆ្លងផ្លូវ បណ្ដាលឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​​តំបន់​​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​បាន​មួយចំនួន​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services