អ្នកនាំពាក្យ១០រូប តែងឆ្លើយតបសំណួរ របស់អ្នកសារព័ត៌មាន មិនថាយប់ ឬថ្ងៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកនាំពាក្យ១០រូប តែងឆ្លើយតបសំណួរ របស់អ្នកសារព័ត៌មាន មិនថាយប់ ឬថ្ងៃ

បានផុស

នៅ

អ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនរូប តែងតែឆ្លើយតបសំណួរ របស់អ្នកសារព័ត៌មាន ដែល​បានសាកសួរអំពី​បញ្ហា​អ្វី​មួយ ដើម្បីយកព័ត៌មាននោះ ទៅផ្សព្វផ្សាយបន្តជូនដល់សាធារណ ជន និងប្រជា​ពល​រដ្ឋ បានដឹង បានយល់។ នៅថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មី សូមលើកយកឈ្មោះអ្នកនាំពាក្យចំនួន១០រូប ដែលតែង​តែ​ឆ្លើយ​តបសំណួរ របស់អ្នកសារព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១. លោកជំទាវ ឱ វណ្ណឌីន

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល។ ចាប់តាំងពីកើតមាន​ករណីឆ្ល​ងជំ​ងឺ​កូវី​ដ​-​១​​៩​ នៅដើមឆ្នាំ២០២០មក គេតែងតែលឺឈ្មោះ និងស្ដាប់សំឡេងលោកជំទាវ ឱ វណ្ណឌីន ដែលបានផ្សព្វ​ផ្សា​យនៅ​​លើកញ្ចក់ទូរទស្សន៍, វិទ្យុ, កាសែត, និងអនឡាញ ដោយលោកជំទាវ បានជម្រាបជូន សាធារណជន និង​ប្រ​ជា​​​ពលរដ្ឋ អំពី​ស្ថា​ន​​ភាពនៃជំងឺកូវីដ-១៩ ក៏ដូចជាព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងជំងឺរាត ត្បាតមួយនេះ។ ក្នុងរយៈពេល​ជាង១ឆ្នាំមកនេះ លោកជំទាវ ឱ វណ្ណឌីន ដែលមានមាឌតូចច្រឡឹង តែពោរពេញដោយសមត្ថភាពនោះ ក៏តែងតែ​​ឆ្លើ​​​យឆ្លងជា​មួយ​អ្នក​សា​រព័ត៌មាន តាមរយៈទូរស័ព្ទ ឬក៏បណ្ដាញសង្គម តេលេក្រាមជាដើម ហើយមិនថា យប់ ឬថ្ងៃប៉ុ​ណ្ណាទេ ឲ្យតែលោក​ជំទា​វ មានពេលទំនេរ គឺតែងតែឆ្លើយតប មកកាន់តែអ្នកសារព័ត៌មាន ដើម្បីឲ្យអ្នកសារព័ត៌មាន ផ្ដល់ព័ត៌មានបន្តទៅ​កាន់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ។

ទី២. លោកជំទាវ យក់ សម្បត្តិ

លោកជំទាវ យក់ សម្បត្តិ​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ ដូចគ្នាដែរ! លោកជំទាវ យក់ ស​ម្បត្តិ ក៏តែងតែផ្ដល់ព័ត៌មាន ឬរបាយការណ៍ផ្សេងៗ ពាក់ព័ន្ធនឹងស្ថានភាព នៃជំងឺកូវីដ-១៩ ដល់អ្នកសារព័ត៌មាន ​ដើ​​​​ម្បីផ្សព្វផ្សាយបន្ត ជូនសាធារណជន និងប្រជាពលរដ្ឋដែរ។ មិនថាតាមទូរស័ព្ទ ឬតាមបណ្ដាញសង្គមតេលេក្រាម​នោះទេ លោកជំទាវ យក់ សម្បត្តិ តែងតែឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន ឲ្យតែលោកជំទាវមានពេលទំនេរ។

ទី៣. ឯកឧត្ដម ផៃ ស៊ីផាន

ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ តាំងពី​នៅជា​អ្នក​នាំ​ពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមកម្លេះ ឯកឧត្ដម ផៃ ស៊ីផាន តែងតែឆ្លើយតបនូវសំណួរនានា​ របស់អ្នក​សារ​ព័ត៌​មាន​ជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ នៅពេលឯកឧត្ដម មកកាន់តំណែងជាប្រធានអង្គភាពអ្នកនាំពាក្យ​រាជរដ្ឋា​ភិបាល តែងតែ​រៀប​ចំឲ្យមានសន្និសីទសារព័ត៌មាននានា របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឲ្យអ្នកសារព័ត៌មាន បានសាកសួរនូវសំណួរផ្សេងៗ ហើយយកទៅផ្សព្វផ្សាយបន្តជូនសាធារណជន និងប្រជា​ពលរដ្ឋ។

ទី៤. ឯកឧត្ដម ជិន ម៉ាលីន

ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ហើយក៏ជាអនុប្រធាន និងជាអ្នកនាំពាក្យ​គណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ និងសិទ្ធិមនុស្ស​ អ្នកសារព័ត៌មានរូបណាក៏​ដឹង​ដែរថា ឯកឧត្ដម ជិន ម៉ាលីន ជាអ្នកនាំពាក្យ ដែលតែងតែឆ្លើយតបជាមួយអ្នកសារព័ត៌មាន ហើយកាន់តែងាយ​ស្រួលទៀតនោះ ឯកឧត្ដមតែងតែឆ្លើយតប តាមបណ្ដាញសង្គមតេលេក្រាម ដែលទទួលបានការកោតសរសើរ ពីអ្ន​ក​សារព័ត៌មានយ៉ាងច្រើន។

ទី៥. ឯកឧត្ដម នេត្រ ភក្ដ្រា

ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ហើយក៏ជាអ្នកនាំពាក្យសាលាក្ដីខ្មែរ​ក្រហ​មផងដែរ។ តាមពិតឯកឧត្ដម នេត្រ ភក្ត្រា បានផ្ដល់ភាពងាយស្រួល ក្នុងការឆ្លើយតប ជាមួយអ្នកសារ ព័ត៌​មា​ន​ជា​ច្រើនឆ្នាំមកហើយ តាំងពីនៅសាលាក្ដីខ្មែរក្រហមមកម្លេះ។ នៅពេលឯកឧត្តម ត្រូវបានតែងតាំងជាអ្នកនាំពាក្យ ក្រ​សួងបរិស្ថាន ឯកឧត្ដមក៏រឹតតែបង្កការងាយស្រួល ជាមួយអ្នកសារព័ត៌មានថែមទៀត ដោយឯកឧត្ដម តែងតែរៀប​ចំ​សេចក្ដីប្រកាសព័ត៌មានមួយយ៉ាងស្អាត អមជាមួយរូបភាពសន្លឹក និងវីដេអូ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ជូនដល់​អ្នក​សារព័ត៌មាន។ លើសពីនេះទៀត ឯកឧត្តម ក៏តែងតែរៀបចំឲ្យមានដំណើរទស្សនកិច្ច របស់អ្នកសារព័ត៌មាន ទៅ​កាន់​តំបន់​ការពារ និងអភិរក្សជាច្រើនទៀត ដែលស្ថិតនៅក្នុងការគ្រប់គ្រង របស់ក្រសួងបរិស្ថាន។

ទី៦. ឯកឧត្ដម មាស សុភ័ណ្ឌ

ឯកឧត្ដម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន។ ចាប់តាំងពីត្រូវ បានតែង តាំង​ជា​អ្នកនាំពាក្យក្រសួងព័ត៌មានមក ឯកឧត្ដម មាស សុភ័ណ្ឌ ក៏តែងតែឆ្លើយតបជាមួយអ្នកសារព័ត៌មានច្រើនដែរ មិនថា ជាស្ថាប័នព័ត៌មានតូច ធំ ឬស្ថាប័នព័ត៌មានបរទេសផ្សាយជាភាសាខ្មែរនោះទេ។ លើសពីនេះទៀត ឯកឧត្ដម ក៏តែង​តែ​ចូលរួមក្នុងកិច្ចពិភាក្សា ឬក៏វេទិកានានា ដែលពាក់ព័ន្ធនឹងវិស័យព័ត៌មានផងដែរ នៅពេលមានការអញ្ជើញឯ​ក​ឧត្ដ​ម ឲ្យចូលរួម។

ទី៧. ឯកឧត្ដមសន្តិបណ្ឌិត ខៀវ សុភ័គ

ឯកឧត្ដមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ឯកឧត្ដមតែងតែឆ្លើយ តប ជា​មួ​យអ្នកសារព័ត៌មាន តាមប្រព័ន្ធទូរស័ព្ទ និងបណ្ដាញតេលេក្រាម ឲ្យតែជាព័ត៌មានពាក់ព័ន្ធ នឹងក្រសួងមហាផ្ទៃ។

ទី៨. លោក​ ហ៊ាង សុទ្ធាយុត្តិ

​លោក​ ហ៊ាង សុទ្ធាយុត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ និង​ទំនាក់ទំនងសាធារណៈ​ និង​ជា​អ្នកនាំពាក្យ​នៃក្រសួង​សាធារណការ និងដឹកជញ្ជូន។ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ តែងតែឆ្លើយ​តបជាមួយអ្នកសារព័ត៌មាន និងផ្ដល់ព័ត៌មានជូនអ្នកសារព័ត៌មាន តាមបណ្ដាញសង្គមតេលេក្រាមផងដែរ។  លោក​ក៏ជាបុគ្គលម្នាក់ ដែលជំនាញផ្នែកបច្ចេកវិទ្យា នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនដែរ។  

ទី៩. លោក ឃាង ភារម្យ

លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ។ លោក ឃាង​ ភារម្យ មិនត្រឹមតែឆ្លើយតប ជាមួយ​អ្នក​សារ​ព័ត៌មាន តាមទូរស័ព្ទ និងបណ្ដាញសង្គមតេលេក្រាមប៉ុណ្ណោះទេ លោកក៏តែផ្ដល់ព័ត៌មាននានា ដែលពាក់ព័ន្ធ​នឹងការអភិវឌ្ឍ និងបញ្ហាដែលកើតឡើងនានា នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

ទី១០. លោកវរសេនីយ៍ឯក សាន សុខសីហា

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ ស្នងការដ្ឋាន នគរបាលរាជធានី​ភ្នំពេញ​។ ពាក់ព័ន្ធនឹងព័ត៌មានសន្តិសុខ សណ្ដាប់ធ្នាប់ ការអនុវត្តច្បាប់ របស់សមត្ថកិច្ចរាជធានីភ្នំពេញ លោក វរសេនីយ៍ឯក សាន សុខសីហា តែងតែឆ្លើយតបជាមួយសំណួរ របស់អ្នកសារព័ត៌មាន មិនថាពេល យប់ ឬថ្ងៃនោះទេ ជាពិសេ​ស​អំឡុងពេលដែលរាជធានីភ្នំពេញ អនុវត្តវិធានការបិទខ្ទប់កាលពីពេលកន្លងទៅថ្មីៗនេះ។ លោកវរសេនីយ៍ឯក សាន សុខសីហា តែងតែឆ្លើយតបរាល់សំណួរ អ្នកសារព័ត៌មាន មិនថាតាមទូរស័ព្ទ ឬតាមបណ្ដាញសង្គមតេលេ​ក្រាមនោះ​ទេ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោក ជិន ម៉ាលីន និងមន្ត្រី ២រូបទៀត បានការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ ពីសាកល វិទ្យាល័យ នាទីក្រុងឆុងឈីង

ព័ត៌មានជាតិ១១ នាទី មុន

អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នា​ពេល​អនាគត​

ព័ត៌មានជាតិ២២ នាទី មុន

ព្រះសព សម្ដេចក្រុម​ព្រះ នឹងត្រូវតម្កល់ធ្វើបុណ្យរយៈពេល ៣ថ្ងៃ មុនពេលប្រារព្ធពិធីបូជាថ្វាយព្រះភ្លើង

ព័ត៌មានជាតិ៥០ នាទី មុន

រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានសម្រេច​បង្កើត កម្មការ​រៀបចំ​ព្រះ​ពិធីបុណ្យ​ព្រះ​សព សម្តេច​ក្រុមព្រះ នរោត្តម រណ​ឫ​ទ្ធិ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​អប់រំ​នឹង​ដាក់​ពង្រាយ​អប្បមាទ​ជាង​២​ពាន់​នាក់ ​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services