Connect with us

ព័ត៌មានជាតិ

កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំកំពុងមកចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​១៦ ​ខែកញ្ញា​នេះ​ នៅតាម​បណ្តា​សង្កាត់​ទាំង​៨​ ក្នុង​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ គេ​សង្កេតឃើញ​អាណាព្យាបាល​កុមារ​ចាប់ពី​អាយុ​៦​ឆ្នាំ ​ដល់​១២​ឆ្នាំ ​បានមក​សុំ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ ដោយ​ពុំ​ចាំបាច់​ឲ្យ​អាជ្ញាធរ​ចុះទៅ​ហៅ​ដល់ផ្ទះ​នោះឡើយ​។​

ជាក់ស្តែង​នៅ​សាលាសង្កាត់​ច្បារអំពៅ​ទី​១​វិញ​ ទាំង​កុមារ​និង​អាណាព្យាបាល​បានមក​អង្គុយចាំ​ចុះ​ឈ្មោះ​ចាក់វ៉ាក់សាំង​ដោយមាន​កាន់​ឯកសារ​មកជា​មួយទៀត​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពពី​លោក ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកញ្ញា​នេះ​ អាណាព្យាបាល​កុមារ​តូចៗ​ចាប់ពី​អាយុ​៦​ឆ្នាំ​ដល់​១២​ឆ្នាំ​បានមក​សុំ​ចុះឈ្មោះ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​ដោយ​ពុំ​ចាំបាច់​ឲ្យ​លោក​មេភូមិ មេក្រុម​ដើរទៅ​ហៅ​ដល់ផ្ទះ​ឡើយ​។​ ក្នុងនោះ​ដែរ​អាជ្ញាធរ​សុំ​ឲ្យ​អាណាព្យាបាល​កុមារា កុមារី ចាប់ពី​អាយុ​៦​ឆ្នាំ​ដល់​១២​ឆ្នាំ​ត្រូវយក​សំបុត្រកំណើត​អមដោយ​ប័ណ្ណ​គ្រួសារ ​ឬ​សៀវភៅ​គ្រួសារ​មកជា​មួយ​ដើម្បី​ឲ្យ​មន្ត្រី​សាលាសង្កាត់​ទទួល​ចុះឈ្មោះ​តាម​ក្រុម​ និង​ភូមិ​បញ្ជូនទៅ​សាលាខណ្ឌ​ច្បារអំពៅ​ មុនពេល​បញ្ជូន​បន្តទៅ​ចាក់​ថ្នាំ​នៅ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ​។​

លោក ពៅ ហួត បាន​បញ្ជាក់ថា​ គ្រាន់តែ​ឮ​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​បើក​យុទ្ធនា​ការចាក់​ថ្នាំ​វ៉ាក់សាំង​ដល់​កុមារ​ចាប់ពី​អាយុ​៦​ឆ្នាំ​ដល់​១២​ឆ្នាំ​ភ្លាម ​ក៏​ស្រាប់តែ​អាណាព្យាបាល​កុមារ​នាំគ្នា​ដឹក​ដៃ​កូនចៅ​មកសុំ​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង​តាំងពី​សម្តេច​ប្រកាស​នា​ថ្ងៃទី​១៥​ ខែកញ្ញា​។​ នេះ​ដោយសារតែ​ពួកគាត់​មិន​ចង់​ឲ្យ​កូនចៅ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ដ៏​សាហាវ​នេះ​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម