Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ស្នើ​ឲ្យ​សិក្សា​ ពង្រីក​ផ្លូវ​ដែក មក​កំពង់ផែ​ភ្នំពេញ​នៅ​ស្រុក​កៀនស្វាយ

បានផុស

នៅ

ថ្លែង​ក្នុង​ពិធី​​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញជំហានទី៣ ដំណាក់កាលទី១ នៅ​ព្រឹក​មិញ​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ជំរុញ​ឲ្យ​មាន​ការ​សិក្សា​​រៀបចំ​​ផ្លូវ​ដែកភ្ជាប់​មក​កំពង់ផែ​ភ្នំពេញ​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ពី​​សារៈសំខាន់ និង​ភាព​ចាំបាច់​ឲ្យ​ពិចារណា​​សិក្សា​ការ​តភ្ជាប់​ផ្លូវដែក​ មក​កំពង់ផែ​ភ្នំពេញ LM 17 នៅ​ខេត្ត​កណ្ដាល​នេះ។ លោក​បាន​ស្នើ​ឲ្យ​លោក ហ៊ឺ បាវី ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយកកំពង់ផែ​ស្វយ័ត​​ភ្នំពេញ ជជែក​ពិភាក្សា​ជា​មួយ​ឯកឧត្ដម​តូច ចាន់កុសល្យ ដើម្បី​សិក្សា​ពី​លទ្ធភាព​ពីការ​តភ្ជាប់​ផ្លូវ​ដែក​មក​កំពង់ផែ​ភ្នំពេញ​នៅ​ស្រុកកៀនស្វាយ។

ក្នុង​ឱកាស​នោះ​លោក​​រដ្ឋមន្ត្រី​ក៏​លើក​ពី​បញ្ហា​រាំងស្ទះ​ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹកនិងទំនិញឆ្លងកាត់​នៅ​ច្រក​ព្រំដែន​វៀតណាម។ លោក​រដ្ឋមន្ត្រី​ស្នើ​​ឲ្យ​មាន​ការ​ជួប​ចរចា​ជាមួយ​ភាគី​វៀតណាម ដើម្បី​សម្រួល​នីតិវិធី​​​​កុំ​ឲ្យ​មាន​​​ការ​កកស្ទះ ហើយ​លោក​សង្ឃឹម​ថា បញ្ហា​អាច​ដោះស្រាយ​បាន​ឆាប់ៗ។

លោក​រដ្ឋមន្រ្តី​បាន​មើល​ឃើញ​អំពីការលំបាក ទាំងបែបបទទាំងការត្រួតពិនិត្យនៅតាមព្រំដែន ខុសពី​កិច្ច​ព្រមព្រៀង​ដែល​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​គ្នា​កន្លងទៅ​។ លោក​បញ្ជាក់​ថា ការងារសំខាន់គឺ​ត្រូវតែរកនីតិវិធីសម្របសម្រួល បើ​មិនដូច្នេះទេ ការដឹកជញ្ជូនតាមផ្លូវទឹកនេះអត់មានប្រសិទ្ធភាព ហើយទំនិញទៅកកស្ទះនៅព្រំដែនឬទំនិញចូលមក​​កក​ស្ទះនៅ​ទល់ដែន ដោយសារ​នីតិវិធីវែងពេក ថ្លៃពេក ក៏គ្មានការដឹកជញ្ជូនតាមផ្លូវទឹកនេះដែរ។ 

ទាក់ទង​ការ​ពង្រីក​សក្តានុពល​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក លោក​រដ្ឋមន្រ្តី​ក៏​គាំទ្រ​ដល់​ការ​បង្កើត​ផែ​រណប​តាម​ដង​ទន្លេ ដែល​អាច​សហការ​ជាមួយ​ដៃគូ​ឯកជនអភិវឌ្ឍ​។ ក្រសួងសាធារណការ​និង​ដឹកជញ្ជូន នឹងខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹកនេះឲ្យបានច្រើនថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកទំនិញ កាត់បន្ថយការខូចខាតផ្លូវថ្នល់។

គួរ​បញ្ជាក់​ថា នៅព្រឹកថ្ងៃទី ២០ ខែ​កញ្ញា ឆ្នាំ ២០២១ ក្រសួងសាធារណការនិងដឹកជញ្ជួនបានដាក់ឱ្យដំណើរការជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ របស់​កំពង់ផែ​ស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ ដែលសិ្ថតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

កាលពី​ឆ្នាំ២០១១ កំពង់ផែស្វយ័តភ្នំពេញបានសម្រេចធ្វើការវិនិយោគលើការ ពង្រីកចំណតផែកុងតឺន័រ LM១៧ ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅលើផ្ទៃដីទំហំ ១០ ហិកតា ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគបានមកពីកម្ចីឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ប្រមាណ ២៨ ៩០០ ០០០ ដុល្លារអាមេរិក (ដោយ​ពុំទាន់​រាប់បញ្ចូល​គ្រឿងចក្រ​លើកដាក់ទំនិញ)»។

ការបង្កើតចំណតផែកុងតឺន័រ LM១៧ គឺដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឆ្លើយតប​នឹងកំណើន​កុងតឺន័រ​ឆ្លងកាត់ មាន​ជាបន្តបន្ទាប់លើសពី​សមត្ថភាព ដែលចំណតផែថ្ម TS៣ ពុំអាច​ធ្វើការ​ពង្រីក​ទៀតបាន។

ការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រ LM១៧ ជំហានទី២ លើទំហំផ្ទៃដី ៤,៥ ហិកតា នៅឆ្នាំ២០១៨ ដែលបង្កើនសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំបន្ថែមទៀត ដោយប្រើប្រាស់ទុនវិនិយោគ ដែលបានមកពីការបោះផ្សាយលក់មូលបត្រ ដើម្បី​ពង្រីក​សមត្ថភាព​បន្ថែម ចំណតផែកុងតឺន័រ LM១៧ ឱ្យបាន ៣០០ ០០០ ”EUs ក្នុងមួយឆ្នាំ សំដៅ​ឆ្លើយតប​នឹងកំណើនកុងតឺន័រ ឆ្លងកាត់មានជាបន្តបន្ទាប់ លើសពីសមត្ថភាពចំណតផែកុងតឺន័រ LM១៧ ជំហានទី១។

បន្ទាប់ពីការសាងសង់ទីលានជំហានទី៣ ដំណាក់កាលទី១ បានបញ្ចប់ដោយជោគជ័យ កំពង់ផែ​ស្វយ័តភ្នំពេញ នឹងអនុវត្តផែនការបន្ទាប់ នោះគឺ​ការអភិវឌ្ឍគម្រោង​ពង្រីកហេដ្ឋារចនាសម្ព័ន្ធ​ចំណតផែ​កុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី២ (២០២២-២០២៣) ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម និងការបំពាក់ RTG ចំនួន ៤គ្រឿង លើផ្ទៃដីសរុបទំហំ ២,៧៥ ហិកតា ដែលអាចបង្កើនសមត្ថភាព ១០០ ០០០ TEUs ក្នុងមួយឆ្នាំ ដែលនឹង​នាំឱ្យសមត្ថភាពផ្ទុក​កុងតឺន័រ​សរុបរបស់ចំណតផែកុងតឺន័រ LM១៧ មានចំនួន ៥០០ ០០០ TEUs ក្នុងមួយឆ្នាំ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម