Connect with us

ព័ត៌មានជាតិ

បុរសម្នាក់​សង្ស័យ​បែកថ្នាំ​ ចូល​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ស្រែក​គំរាម​សម្លាប់​ប៉ូលិស​ប៉ុស្តិ៍​ចោល​ទាំងអស់

បានផុស

នៅ

កណ្តាល ​៖ បុរស​ម្នាក់​មិនដឹង​មាន​គំនុំ​រឿង​អ្វី ឬ មាន​បញ្ហា​អ្វី ទេ ស្រាប់តែ​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដើម​ឫស ស្ថិតនៅ​ភូមិ​រលួស ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល រួច ស្រែក​គំរាម ថា «​អញ​នឹង​សម្លាប់​ប៉ូលិស​ប៉ុស្តិ៍​ចោល​ទាំងអស់​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២០៖៣០​នាទី យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០។ យោង​តាម​របាយការណ៍​របស់​ប៉ូលិស​ស្រុក​កណ្តាល​ស្ទឹង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ខាត់ សុខា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ផ្ទុក​សារធាតុ​ញៀន។

នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​ម្នាក់ទៀត​ឈ្មោះ ឡុង មក​ឈប់​នៅ​ជិត​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ ដើម​ឫស រួច​ឈ្មោះ ឡុង បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់។ ចំណែក ជនសង្ស័យ​បាន​ដើរ​សំដៅ​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស រួច​ស្រែ​ជេរ ឡូឡា​ថា «​អញ​នឹង​សម្លាប់​ប៉ូលិស​ប៉ុស្តិ៍​ចោល​ទាំងអស់​»។

ភ្លាម​នោះ កម្លាំង​ប៉ុស្តិ៍នគរបាល​បាល​រដ្ឋបាល​ដើម​ឫស បាន​ចេញ​មក​សួរនាំ ហើយ​ជនសង្ស័យ បាន​ស្រែក​សួរ​ថា «​អា​ធារ៉ា មេ​ប៉ុស្តិ៍​វា​ទៅណា អញ​សម្លាប់​វា​ចោល​» រួច​ជនសង្ស័យ​ក៏​ស្ទុះ​ទៅ​វាយ​កញ្ចក់​ប៉ុស្តិ៍​បែក​អស់​ចំនួន​២​ផ្ទាំង និង ស្រែក​ថា​នឹង​សម្លាប់​ប៉ូលិស​ឲ្យ​ងាប់​ទាំងអស់។

ភ្លាម​នោះ លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋ​ឃុំ​ដើម​ឫស បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង តែម្តង ដើម្បី​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕
ដោយ ៖ មុនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម