Connect with us

ព័ត៌មានជាតិ

លោក អ៊ុច បូររិទ្ធ​ នឹងធ្វើជាតំណាងសម្តេចតេជោ ចូលរួមកិច្ចប្រជុំ​​​ ​នៅសាធារណរដ្ឋស៊ែប៊ី​

បានផុស

នៅ

តាងនាមឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំ នៃក្រ​សួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួម​ដោយផ្ទាល់​ ព្រមទាំងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ ដើម្បីរំលឹកខួបអនុស្សាវរីយ៍​លើកទី៦០ នៃការបង្កើតចលនា​មិនចូលបក្ស​សម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋ​ស៊ែប៊ី។ នេះបើតាមក្រសួងការបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេស​​បានឱ្យដឹងនៅថ្ងៃនេះថា កិច្ចប្រជុំដែលរៀបចំឡើងដោយសហប្រធាន លោក អ៊ីហាម អាលីយែវ ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងជាប្រធានចលនាមិនចូលបក្សសម័្ពន្ធនាពេលបច្ចុប្បន្ន (NAM) និងលោក អាឡិចសាន់ដឺ វូឈីគ ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ី នឹងផ្តល់ឱកាសដល់​អ្នកចូលរួមទាំងអស់ធ្វើការបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍សំខាន់ទាំង៥ របស់ NAM រួមមាន៖

ទី១ ការគោរពបូរណភាពដែនដី និងអធិបតេយ្យភាពគ្នាទៅវិញទៅមក ទី២​ ការមិនឈ្លាន​ពាន​គ្នាទៅវិញទៅមក ទី៣​ ការមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ទី៤​ ផលប្រយោជន៍ស្មើគ្នា និងទៅវិញទៅមក និងទី៥​ សន្តិសហវិជ្ជមាន ដែលគោលការណ៍ទាំង៥នេះ បាន និងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងពិភពលោក។ មានការរំពឹងទុកដែរថា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបានលើកយកមកពិភាក្សាផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ លោក អ៊ុច បូររិទ្ធ នឹងធ្វើសេចក្តីថ្លែងការណ៍មួយ​ផ្តោតជាសំខាន់ទៅលើសារៈសំខាន់នៃ ការគាំទ្រគោលការណ៍ទាំង៥ របស់ NAM និងការប្តេជ្ញាចិត្តចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិមនុស្ស តួនាទីដ៏ចាំបាច់របស់ NAM និងនីតិរដ្ឋ សម្រាប់បណ្តារដ្ឋតូចៗ វ៉ាក់សាំងពហុភាគីនិយម និងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងធ្វើការឆ្លើយតបដើម្បីស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩៕​

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម