ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តកំពត បង្ក្រាបជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូនៅតាមដងផ្លូវ
កំពត ៖ ជនសង្ស័យ ប្រុស ស្រីចំនួន០៩នាក់ ដែលមានអាយុក្រោម២០ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពត សហការជាមួយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណៈជនសង្ស័យខាងលើនាំគ្នាជិះម៉ូតូធ្វើសកម្មភាពធាក់ម៉ូតូអ្នកដំណើរតាមដងផ្លូវនៃភូមិសាស្ត្រខេត្តកំពត ដើម្បីប្លន់យកទៅលក់។
ជុំវិញករណីបង្ក្រាបខាងលើ លោកវរសេនីយ៍ទោ ឈឹម ឈៀង នាយការិយាល័យព្រហ្មទណ្ឌកម្រឹតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសបានជោគជ័យនេះ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដែលបានចាត់ ឱ្យលោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌ រួមទាំងរូបលោកផ្ទាល់ ដោយបានសហការជាមួយកម្លាំងនៃអធិការស្រុកដងទង់ ដើម្បីដឹកនាំកម្លាំងល្បាត និងដាក់រនាំងត្រួតពិនិត្យនៅលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រស្រុកដងទង់ ដែលជាចំណុចធ្លាប់កើតមានបទល្មើសកន្លងមក។
លោក ឈឹម ឈៀង បានបញ្ជាក់ទៀងថា ការល្បាត និងដាក់រនាំងត្រួតពិនិត្យបែបនេះ ដោយសារតែ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៤ទៀបភ្លឺ ក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីអ្នកដំណើរ១គ្រឿងម៉ាកC125 ផលិតឆ្នាំ២០២០ លើដងផ្លូវជាតិលេខ៣ ក្នុងឃុំល្អាង ស្រុកដងទង់ រួចហើយពួកគេជិះម៉ូតូដែលធាក់ប្លន់បានយកទៅលក់នៅឯរាជធានីភ្នំពេញ។ ចំពោះករណីប្លន់នេះពួកគេជិះម៉ូតូពី៣ទៅ៤គ្រឿងដើម្បីធ្វើសកម្មភាព។ លុះប្លន់បានសម្រេចក្រុមជនសង្ស័យជិះម៉ូតូដែលប្លន់បានយកទៅលក់នៅរាជធានីភ្នំពេញភ្លាមៗតែម្តង។
លោកបានបញ្ជាក់បន្ថែមថា លុះដល់ទី០៩ ខែតុលា ឆ្នាំ២០២១ ក្រុមសង្ស័យខាងលើក៏បានប្លន់ម៉ូតូC125 ផលិតឆ្នាំ២០១៧ មួយគ្រឿងទៀតនៅចំណុចភូមិសាស្ត្រស្រុកដងទង់ ដដែល។ ព្រោះតែសកម្មភាពបែបនេះ កម្លាំងក៏សហការចេញល្បាត និងដាក់រនាំងត្រួតពិនិត្យនៅពេលយប់ ក៏បង្ក្រាបក្រុមជនសង្ស័យបានចំនួន៦នាក់ នៅវេលាទៀបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចឃុំល្អាង ស្រុកដងទង់ ខេត្តកំពត រួចនាំមកសួរចម្លើយ ទើបឈានទៅបន្តសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ហើយស្រាវជ្រាវឃាត់ខ្លួនពួកគេបានចំនួន៣នាក់ទៀតនៅល្ងាចថ្ងៃដដែល។
លោក ឈឹម ឈៀង បានឱ្យដឹងដែរថា ជនសង្ស័យទាំង៩នាក់ខាងលើ រួមមានឈ្មោះ៖១-យូ ហាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,២-យីម រស្មី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល, ៣-យឿន យ៉ិន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,៤-ចាន់ បូរី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ៥-សុទ្ធ ស្រីរ៉ាត់ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ៦-សេង ស្រីលីន ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឈ្មោះ៦នាក់នេះ សមត្ថកិច្ចបង្ក្រាបបាននៅខេត្តកំពត)។៧-ហ៊ឹម ខេមរិន ហៅរិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកព្នៅ (ភ្នំពេញ), ៨-ថុន ប៊ុនថន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ៩-ហ៊ុន ហាន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។(៣នាក់នេះឃាត់ខ្លួននៅរាជធានីភ្នំពេញ)។
ក្រោយពីស្រង់ចម្លើយសារភាព ជនសង្ស័យរួមនឹងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ