ព័ត៌មានជាតិ
២ឆ្នាំក្រោយការបង្កើតក្រុងឧដុង្គម៉ែជ័យ ច្រកចេញចូលតែមួយក្រុងនេះបម្រើពលរដ្ឋជាង១ម៉ឺនសេវា
២ឆ្នាំ ក្រោយការបំបែកពីស្រុកឧដុង្គ ហើយបង្កើតជាក្រុងថ្មីមួយបន្ថែម គឺក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ច្រកចេញចូលតែមួយរបស់ក្រុងនេះ បានផ្ដល់សេវាសាធារណៈប្រជាពលរដ្ឋជាង១ម៉ឺនសេវា ដោយទទួលចំណូលជាង៦០លានរៀល។

យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ គឺរយៈពេល២ឆ្នាំ គិតចាប់ពីថ្ងែទី៣ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ការិយាល័យច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋចំនួន១២ ០២៩សេវា ទទួលបានចំណូលសរុប៦៣ ១០៧ ៤០០រៀល ស្មើប្រមាណ១៥ ០០០ដុល្លារអាមេរិក។
របាយការណ៍ដដែល បានឱ្យដឹងថា សេវាដែលរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ផ្តល់ច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន មានចំនួន៧ ៤៩៧សេវា (ពុំយកកម្រៃសេវា) និងការងារនីត្យានុកូលកម្ម មានចំនួន៤ ០៦២ ទទួលបានចំណូល ៥.៨៨៩.០០០រៀល បន្ទាប់មក គឺវិស័យសូរិយោដី ចំនួន២១៧សេវា ទទួលបានចំណូល ១៤.២០០.០០០រៀល វិស័យសំណង់ចំនួន៦៤សេវា ទទួលបានចំណូល១៩.៣៥៣.៤០០រៀល វិស័យសុខាភិបាលចំនួន៦១សេវា ទទួលបានចំណូល ៨.១៦០.០០០រៀល វិស័យវប្បធម៌និងវិចិត្រសិល្បៈចំនួន ៤៣សេវា ទទួលបានចំណូល ៣.៩២០.០០០រៀល និងវិស័យទេសចរណ៍មានចំនួន ២៧សេវា ទទួលបានចំនូល ៥,៤៣៥,០០០រៀល។

ចំណែក វិស័យមានពលរដ្ឋមកស្នើសុំតិច គឺវិស័យសាធារណការ និងដឹកជញ្ជូនមានចំនួន១៧សេវា ទទួលបានចំណូល ២.៦០០.០០០រៀល វិស័យពាណិជ្ជកម្មមានចំនួន ១២សេវា ទទួលបានចំណូល ២៥០.០០០រៀល វិស័យអប់រំយុវជន និងកីឡាចំនួន ១០សេវា ទទួលបានចំណូល ២.១០០.០០០រៀល វិស័យរ៉ែនិងថាមពលចំនួន ៩សេវា (មិនយកកម្រៃសេវា) វិស័យក្រសួងធម្មការនិងសាសនាចំនួនចំនួន ៦សេវា (មិនយកកម្រៃសេវា) និងការងាររដ្ឋបាលចំនួន ៤សេវា ទទួលបានចំណូល១.២០០.០០០រៀល ខណៈវិស័យពុំមានអ្នកមកស្នើសុំសេវា គឺវិស័យឧស្សាហកម្មនិងសិប្បកម្ម វិស័យកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ វិស័យការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ និងវិស័យបរិស្ថាន។
សូមបញ្ជាក់ថា ក្រុងឧដុង្គម៉ែជ័យ ត្រូវបានបង្កើតឡើងដោយកាត់យកឃុំចំនួន៥ គឺឃុំវាំងចាស់ ឃុំវាលពង់ ឃុំត្រាចទង ឃុំព្រះស្រែ និងឃុំក្សេមក្សាន្ត ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ បច្ចុប្បន្ន ក្រុងនេះមានសង្កាត់ចំនួន៥គឺ សង្កាត់វាំងចាស់ សង្កាត់វាលពង់ សង្កាត់ត្រាចទង សង្កាត់ ព្រះស្រែ និងសង្កាត់ក្សេមក្សាន្ត។ ចំណែកទីតាំងរដ្ឋបាល គឺស្ថិតនៅក្នុងសង្កាត់វាលពង់៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៨ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស