Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ហើយនៅតេស្ដរកឃើញ វិជ្ជមានកូវីដ-១៩

បានផុស

នៅ

កម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ នៃអធិការខណ្ឌច្បារអំពៅ នៅថ្ងៃទី១៧ ខែតុលានេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការចាប់ខ្លួនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួនលេខ ៤៦៩ ដ.ច.ន ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ចេញដោយលោក ជួន សុរាសី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន”។

ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួននោះ ឈ្មោះឈ្មោះ ទូច ម៉ាច ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១១៣ ផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅពេលដែលសមត្ថកិច្ចចាប់ខ្លួននោះ បានតេស្ដរកកូវីដ-១៩ ជាលទ្ធផលស្ត្រីរូបនេះ មានវិជ្ជមានជំងឺកូវីដ-១៩។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលម៉ូឌែន២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម