ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតអាមេរិក កោតសរសើរពីភាគរយដ៏ខ្ពស់របស់កម្ពុជា លើការស្រោចវ៉ាក់សាំងនៅទូទាំង ប្រទេស
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានលើកឡើងពីទំនាក់ទំនងល្អ និងកោតសរសើរពីភាគរយដ៏ខ្ពស់របស់កម្ពុជា ទៅលើការស្រោចចាក់វ៉ាក់សាំងទាំងទៅលើកូនក្មេង និងមនុស្សចាស់ទូទាំងប្រទេស ដែលជាកត្តាល្អសម្រាប់ការបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញរបស់កម្ពុជា ។ ការលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សារវាងលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាមួយក្រុមប្រឹក្សាធុរកិច្ច អាមេរិក -អាស៊ាន (US-ABC)កាលពីថ្ងៃទី១៩ ខែតុលា ថ្មីៗនេះ តាមប្រព័ន្ធ Zoomនៅទីស្តីការក្រសួង។

កិច្ចប្រជុំតាមប្រព័ន្ធអនឡាញ រវាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយឯកអគ្គរដ្ឋទូត Ted Osius ជាប្រធាន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិក ចំនួន១៣ក្រុមហ៊ុន រួមមាន៖ក្រុមហ៊ុន ប្រេងChevron, Amazon,VISA,Facebook,Google,Ford ,Bell,Abbott,ConocoPhillips ,Jhpiego,PernodRichard ,VMware ,និងWalmart និងដោយមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ ។

កិច្ចប្រជុំបានផ្តោតការយកចិត្តទុកដាក់ទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយពិភាក្សាជាក់ស្តែងលើបញ្ហាមួយចំនួនដូចជា ការអនុវត្តការប្រើប្រាស់ស្តង់ដារយានយន្តសហរដ្ឋអាមេរិក លើទីផ្សារកម្ពុជា -ការ ទទួលបានហិរញ្ញប្បទានលើវិស័យសហគ្រាសធនតូច និងមធ្យម និងរោងចក្រ-ការ ជួយ ពង្រឹងសមត្ថភាពធនធានមនុស្ស -កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា-បដិវត្តន៍ ឧស្សាហកម្ម ៤.០ -សេដ្ឋកិច្ច ឌីជីថល -ការដាក់ ឲ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវវិស័យ Digital នៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រកាសនីយបត្រតក្កកម្ម (Patent)ជាដើម ។

ក្នុងជំនួបនោះ ភាគីសហរដ្ឋអាមេរិក បានលើកឡើងពីទំនាក់ទំនងល្អ និងកោតសរសើរពីភាគរយដ៏ខ្ពស់របស់កម្ពុជាទៅលើការស្រោចចាក់វ៉ាក់សាំងទៅលើកូនក្មេង និងមនុស្សចាស់ទូទាំងប្រទេស ដែលជាកត្តាល្អសម្រាប់ការបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញរបស់កម្ពុជា ។ ជាមួយគ្នានេះ ភាគីសហរដ្ឋអាមេរិក ត្រៀមជានិច្ចក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងឱកាសដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ ព្រមទាំងការចូលរួមស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងលទ្ធផលល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងសង្ឃឹមថា សហរដ្ឋអាមេរិក ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឧបត្ថម្ភគាំទ្រដល់កម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំក្រោយ ។ ជាមួយនោះក៏បានបង្ហាញនូវទឹកចិត្តរីករាយដែលភាគីសហរដ្ឋអាមេរិកផ្តល់ការចាប់អារម្មណ៍ចំពោះសំណើរភាគីកម្ពុជា ក្នុងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ