ព័ត៌មានជាតិ
អ្នកស្លាប់ដោយសារ កូវីដចំនួន១០នាក់ថ្ងៃនេះ សុទ្ធតែអ្នកអត់បានចាក់វ៉ាក់សាំង
ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤៤នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) , អ្នកជំងឺចំនួន២៧៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១០នាក់ សុទ្ធតែអ្នកអត់បានចាក់វ៉ាក់សាំងទាំងអស់។
បើតាមក្រសួងសុខាភិបាលគិតត្រឹមព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១១៧៦៤៤នាក់ អ្នកជាសះស្បើយចំនួន១១២៦៥៨នាក់ និងអ្នកស្លាប់ចំនួន២៧២៥ នាក់។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍តាមរយៈសារពិសេសស្តីពីស្ថានភាពកូវីដ-១៩ នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១កន្លងទៅ បានលើកឡើងថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង។

សម្តេចបានណែនាំដល់អាជ្ញាធររាជធានីខេត្តទាំងអស់ត្រូវត្រៀមវ៉ាក់សាំងទុកសម្រាប់ចាក់ដល់ប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់ឬក៏បញ្ជួនក្រុមគ្រូពេទ្យចុះទៅចាក់ដល់ផ្ទះតែម្តងចំពោះប្រជាពលរដ្ឋណាដែលមិនអាចធ្វើដំណើរទៅចាក់បាន។ ចំណែកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩)បានធ្វើការណែនាំដល់ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត អនុវត្តការធ្វើសម្រង់ចំនួនឱ្យបានច្បាស់លាស់នៅតាមផ្ទះនីមួយៗនូវអ្នកដែលមិនទាន់បានចាក់ វ៉ាក់សាំងកូវីដ-១៩ និងមូលហេតុច្បាស់លាស់ហើយជំរុញការអប់រំដើម្បីឱ្យពួកគាត់យល់ពីសារប្រយោជន៍របស់វ៉ាក់សាំងនិងសម្រេចចិត្តចាក់ឱ្យបានគ្រប់ៗគ្នាទោះជាមានវ័យចាស់ក៏ដោយ។
គ.វ.ក-១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ៗគ្នាពិសេសប្រជាពលរដ្ឋដែលមានវ័យចាស់ ស្ត្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ មានរយៈពេលចាប់ពី៤ខែឡើង ឬអ្នកដែលបានជាសះស្បើយពីជំងឺផ្សេងៗទៀតនិងអ្នកដែលមានជំងឺប្រចាំកាយប៉ុន្តែមានស្ថានភាពនឹងនអាចគ្រប់គ្រងបាន។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានចំនួន ៩៩,៧១%ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៥៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន១០០,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ