Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន៖ ការធ្វើតេស្តរកកូវីដលើអ្នកជំងឺឬអ្នកសង្ស័យចូលពេទ្យនៅបន្តធ្វើដដែល​

បានផុស

នៅ

លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​២៥ ខែ​តុលា​នេះ​ថា បើ​ទោះបីជា​ក្រសួងសុខាភិបាល​បាន​ឈប់​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ទៅលើ​សព​ជំងឺ​ទូទៅ​ក៏ដោយ​ ក៏​ការធ្វើ​តេស្តរ​កកូ​វីដ​លើ​អ្នកជំងឺ​ ឬ​អ្នក​សង្ស័យ​ពេល​ចូល​មន្ទីរ​ពេទ្យ​នៅតែ​បន្តធ្វើ​ដដែល​ទេ​។​

លោកជំទាវបាន​បន្តថា « កាលណា​ឈឺ ឫ​សង្ស័យចូលពេទ្យ ពេទ្យ​គេ​ត្រូវ​ពិនិត្យមើល​តាម​បច្ចេកទេស​ដោយ​ការធ្វើ​តេស្ត​ក៏​ជា​វិធី​មួយ​សម្រាប់​បញ្ជា​ក់​ដែរ​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ ​អ្នកជំងឺ​ ឬប្រជាពលរដ្ឋ​ទូទៅ​ចូលទៅ​សម្រាក​ពេទ្យ​ ឬ​ទៅពិនិត្យ​សុខភាព​ និង​សួរសុខទុក្ខ​អ្នក​ជំងឺ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ ត្រូវយក​សំណាក​មុននឹង​អនុញ្ញាត​ឱ្យចូល​សម្រាក​ពេទ្យ​ ឬ​សួរសុខទុក្ខ​អ្នក​ជំងឺ​។​ចំណែក​ពេទ្យ​ខ្លះ​ គាត់​យក​សំណាក​តែ​ទៅលើ​អ្នកជំងឺ​សម្រាក​ពេទ្យ​ និង​អ្នក​កំដរ​ប៉ុណ្ណោះ​។ ​ចំពោះ​អ្នកជំងឺ​ដែល​ទៅពិនិត្យ​សុខភាព​ធម្មតា​មិន​យក​សំណាក​ទេ​។​

យោងតាម​គោលការណ៍​ការ​ស្តីពី​ការគ្រប់គ្រង​សព​អ្នកជំងឺ​ទូទៅ​នៅតាម​មន្ទីរពេទ្យ និង​ផ្ទះ​ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល​កាលពី​យប់​ថ្ងៃទី​២១ ខែ​តុលា​បានឱ្យដឹងថា ​ក្រសួង​លែង​តម្រូវឱ្យ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​លើ​សព​អ្នកជំងឺ​ទូទៅ​ហើយ ​ដោយសារតែការ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ មាន​វិសាលភាព​ធំធេង​ក្នុង​ចំណោម​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់​។​ ប៉ុន្តែ​ក្រុមគ្រួសារសព​ត្រូវអនុវត្ត​ទៅតាម​វិធានការ​របស់​ក្រសួង​ពិសេស​៣​កុំ​និង​៣​ការពារ​ហើយ​ការ​ប្រារព្វពិធី​បុណ្យសព​ត្រូវធ្វើ​ក្នុង​រយៈពេល​ខ្លី​បំផុត ​និង​កំណត់​មនុស្ស​ចូលរួម​ប្រមាណ​៣០​នាក់​ប៉ុណ្ណោះ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម