ព័ត៌មានជាតិ
ពលករខ្មែរពុលអាល់កុល លាយភេសជ្ជៈ ចំនួន ២១ នាក់ស្លាប់កើនដល់ ៧ នាក់
រហូតដល់ព្រឹកថ្ងៃទី ១២ ខែវិច្ឆិការ ឆ្នាំ២០២១ នេះបានកើតឡើងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ពលករខ្មែរដែលធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ដែលយកអាល់កុលលាងដៃលាយភេជ្ជៈផឹកពុលស្លាប់កើនឡើង ៧នាក់ មានស្រីម្នាក់។

លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យអ្នកសារព័ត៍មានដឹងថា កាលវេលាម៉ោង២រសៀលថ្ងៃទី ១១ ខែវិច្ឆិការ ឆ្នាំ២០២១នៅមណ្ឌលចត្តាឡីស័កកូបធំស្ថិតភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានករណីពលករខ្មែរដែលត្រឡប់ពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីស័កមានអាការៈក្អួតចង្អោចំនួន ២១ នាក់ស្រី២នាក់ បន្ទាប់ពីនាំគ្នាយកអាល់កុលលាងដៃលាយជាមួយភេភេជ្ជៈ ស្ទីង និងតែអូអ៊ីឈីក និងទឹកក្រូចទឹកបរិសុទ្ធ យកទៅផឹកជំនួសស្រា បណ្តាលពុលអាចផឹកជាច្រើនក្រុមក្នុង១ក្រុមមាន៤ទៅ៥នាក់។

លោកបានបញ្ជាក់ថា ក្រោយដឹងភ្លាមៗក្រុមគ្រូពេទ្យប្រចាំការក្នុងមណ្ឌលបានយករថយន្តសង្គ្រោះដឹកទៅកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតមានចំនួន២១នាក់ស្រី២នាក់បណ្តាលស្លាប់១នាក់ និងបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីបណ្តាលស្លាប់៤នាក់ស្រី១នាក់ ដោយស្ថានភាពធ្ងន់បញ្ជូនទៅមន្ទីពេទ្យខេត្តសៀមរាបបណ្តាលស្លាប់ ២នាក់នៅ២នាក់ទៀតដែលមានស្ថានភាពធ្ងន់និង១៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។

លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត បានបញ្ជាក់ថា ពលករខ្មែរដែលពុលអាកុលចំនួន២១ស្រី២នាក់បានស្លាប់កើនឡើងចំនួន៧ នាក់ស្រី១នាក់ដែលក្នុងនោះស្គាល់ឈ្មោះចំនួនបីនាក់១.ឈ្មោះ ភាព សិទ្ធ ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិរំដាស់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប(ស្លាប់នៅមន្ទីពេទ្យបង្គលបូរី) ២.ឈ្មោះ លី ដា ភេទស្រី អាយុ៣៥ឆ្នាំរស់នៅភូមិទំនប់ក៥ សង្កាត់.ក្រុងប៉ោយប៉ែត(ស្លាប់នៅមន្ទីពេទ្យបង្គលបូរី)៣.ឈ្មោះ សុខ ហេង ភេទប្រុសអាយុ២២ឆ្នាំរស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ(ស្លាប់មន្ទីពេទ្យក្រុងប៉ោយប៉ែត)និងម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះស្លាប់នៅមន្ទីពេទ្យខេត្តសៀមរាប។
លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត បានបញ្ជាក់ថា៖ពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលកូបធំមានចំនួន១,៦៨៣នាក់ស្រី៧៥២នាក់ក្នុងនោះមាន២១នាក់ស្រី២នាក់ដែលមានអាការៈពុលក្អួតចង្អោពុលអាកុលលាងដៃលាយភេជ្ជៈ ស្ទីង និងអូរអ៊ីឈីក ទឹកក្រូចផឹកជំនួសស្រាពុលស្លាប់៧នាក់ស្រី១នាក់សាកសពដែលស្លាប់ប្រុស១នាក់រក្សាទុកនៅមន្ទីពេទ្យប៉ោយប៉ែតសាកសព៤នាក់ស្រី១នាក់រក្សាទុកនៅមន្ទីពេទ្យមង្គលបូរី សាកសព២នាក់ទៀតនៅមន្ទីពេទ្យខេត្តសៀមរាបដែលកំពុងស្វែងរកសាច់ញាតិ៕
អត្ថបទ៖ ពៅ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ