ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃសម្រេចមិនចុះបញ្ជីឲ្យ “គណបក្សបេះដូងជាតិ” នឹងដាក់ពាក្យប្ដឹងតំណាងស្ថាបនិកទៅតុលាការ
ក្រសួងមហាផ្ទៃសម្រេចមិនចុះបញ្ជីឲ្យ “គណបក្សបេះដូងជាតិ” ក្រោយពីរកឃើញភាពមិនប្រក្រតីមួយចំនួន ហើយសម្រេចដាក់ពាក្យប្ដឹងតំណាងស្ថាបនិកគណបក្សនេះទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ទាក់ទងទៅនឹងការប្រើប្រាស់ឯកសារក្លែងមួយចំនួន។
នេះបើយោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលដាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលការិយាល័យយើង ទើបទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា អនុវត្តតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លើលិខិតរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃបានធ្វើការពិនិត្យ និងកោសល្យវិច័យលើស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិចំនួន ៤៧៨១ ស្នាមមេដៃ ក្នុងនោះស្នាមមេដាយបុរសចំនួន២៤៥២ ស្នាមមេដៃ និងស្នាមមេដៃស្ត្រីចំនួន២៣២៩ ស្នាមមេដៃ។
ជាលទ្ធផលបានរកឃើញថា ស្នាមមេដាយរបស់ឈ្មោះបុគ្គលចំនួន២០ នាក់ (ស្ត្រី១០ នាក់) ខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណប័ណ្ណ, ស្នាមមេដៃរបស់បុគ្គលចំនួន២០នាក់ ផ្តិតលើឈ្មោះបុគ្គលចំនួន៥៤ នាក់ ស្ត្រី២១ នាក់, ស្នាមមេដៃរបស់បុគ្គលចំនួន៧៤ នាក់ មានភាពមិនប្រក្រតី (ក្លែងស្នាមមេដាយបុគ្គល), ស្នាមមេដៃរបស់បុគ្គលចំនួន២៨៧នាក់ ខូចគុណភាពមិនអាចធ្វើកោសល្យវិច្ច័យបាន , ស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងររបស់បុគ្គលចំនួន៥នាក់ ផ្តិតលើឈ្មោះបុគ្គលចំនួន២១ នាក់ (ម្នាក់ៗផ្តិតលើឈ្មោះបុគ្គលចាប់ពី៣ ទៅ ៥ នាក់)។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ផ្អែកលើលទ្ធផលខាងលើនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការសន្និដ្ឋានថា បញ្ជីរាយនាមចូលជាសមាជិករបស់គណបក្សបេះដូងជាតិ មានការរៀបចំពីប្រភពតែមួយ ហើយរូបភាពផ្តិតស្នាមមេដៃក្នុងបញ្ជីរាយនាមចូលជាសមាជិកគណបក្សបេះដូងជាតិ មានចេតនាទុច្ចរិត បង្កើនបរិមាណចំនួនសមាជិកច្រើន (ផ្តិតស្នាមមេដៃជំនួសក្លែងបន្លំអត្តសញ្ញាណបុគ្គលនិងផ្តិតធ្វើឲ្យខូចគុណភាព)។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា ផ្អែកលើមូលដ្ឋានខាងលើនេះសម្ដេចបានដឹកនាំប្រជុំផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិនិងក្រុមប្រឹក្សានីតិកម្ម ហើយយោងទៅលើស្មារតីនៃកិច្ចប្រជុំនេះ ក្រសួងមហាផ្ទៃបានសម្រេច:
ទី១, សម្រេចឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវបុគ្គលដែលមានចេតនាទុច្ចរិត ក្នុងការផ្ដិតមេដៃជំនួសការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្ដិតមេដៃឲ្យខូចគុណភាព។
ទី២, សម្រេចដាក់ពាក្យបណ្តឹងប្ដឹងស្ថាបនិកគណបក្សបេះដូងជាតិទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
ទី៣, សម្រេចបដិសេធសំណើសុំចុះបញ្ជីគណបក្សបេះដូងជាតិក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ ធ្លាប់បានជម្រាបទៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ដើម្បីឲ្យធ្វើការកែសម្រួលខ្លឹមសារនៃលក្ខន្តិកៈគណបក្ស ប៉ុន្តែគណបក្សនេះ នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃឡើយ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ