ព័ត៌មានជាតិ
រដ្ឋបាលខេត្តរតនគិរី គ្រោងនឹងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងភូមិសាស្ត្រខេត្ត
រតនគិរី ៖ ដើម្បីជំរុញលើការងារបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ឲ្យបានគ្រប់គ្រាន់លើផ្លូវនានាក្នុងភូមិសាស្ត្រខេត្តរតនគិរី លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានបង្ហាញការគាំទ្រពាក់ព័ន្ធ នឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងខេត្តរតនគិរី។ ការបង្ហាញការគាំទ្រនេះ គឺធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ក្នុងឱកាសដែលលោកបានទទួលជួបពិភាក្សាការងារជាមួយលោក អា អូគី ប្រធាននាយកដ្ឋានផ្នែកលក់តំណាងក្រុមហ៊ុន ជប៉ុន មីនេបៀដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវ ឆ្លាតវ៉ៃប្រភេទ LED។

ក្នុងឱកាសនោះ លោក អា អូគី បានសម្ដែងនូវការអរគុណ ចំពោះលោកអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីគម្រោងដែលក្រុមហ៊ុនបានសិក្សាពីទីតាំងភូមិសាស្ត្រ ដែលរដ្ឋបាលខេត្តបានចង្អុលបង្ហាញ ក្នុងការបំពាក់ភ្លើងបំភ្លឺ ដែលគ្រោងនឹងធ្វើការវិនិយោគ លើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តរតនគិរី។ ក្នុងនេះភាគីក្រុមហ៊ុនបានធ្វើបទបង្ហាញពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃជូនលោកអភិបាលខេត្តផងដែរ។

លោក ញ៉ែម សំអឿន អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះតំណាងក្រុមហ៊ុនជប៉ុន មីនេបៀ ដែលមានបំណងធ្វើការវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈនៅពេលនេះ។ ហើយរដ្ឋបាលខេត្តសង្ឃឹមថា ក្រុមហ៊ុននឹងបន្ធូរបន្ថយនូវតម្លៃសមស្រប ទៅនឹងបរិបទ នាពេលបច្ចុប្បន្ននេះ ដើម្បីរដ្ឋបាលខេត្តរកកញ្ចប់ថវិកា សម្រេច លើគម្រោងមួយនេះឈានទៅដាក់ឱ្យដំណើរការ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តរតនគិរី សូមគាំទ្រសហការ ផ្តល់ឱកាសឲ្យក្រុមហ៊ុនវិនិយោគលើវិស័យផ្គត់ផ្គង់ ភ្លើងបំភ្លឺផ្លូវសាធារណៈនៅក្នុងខេត្តរតនគិរី ដែលនឹងរៀបចំឡើងនាពេលខាងមុខ ក្រោយពិនិត្យសិក្សា និងឯកភាពគ្នាលើគម្រោងមួយនេះរួចរាល់៕
ដោយ ៖ វុទ្ធឦសាន










-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ